កម្ពុជា​ចាប់​ប​ញ្ចូ​ន​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​ចំនួន ១៦៨ នាក់ តាម​ប្រព​ន្ធ័​អ៊ិន​ធ័​រ​ណេ​តទៅ​ប្រទេស​ចិន​

Sanofi

នៅវេលា​ម៉ោងជាង ១២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៥ អគ្គនាយកដ្ឋាន​អន្តរ​ប្រវេសន៍ សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ប្រទេស​ចិន​បានធ្វើ​សន្និសីទកាសែត​បង្ហាញមុខជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ១៦៨ នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ខែ្មរ​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធ័​រ​ណេ​ត​ដើម្បី​បញ្ជូន​ទៅកាន់​ប្រទេស​ចិន និង ឲ្យ​សមត្ថកិច្ច​ចិន​ចាត់ការ​តាមផ្លូវ​ច្បាប់​។​



​ប្រភពពី​សមត្ថកិច្ច​អន្តរ​ប្រវេសន៍​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង ១៦៨ នាក់ ក្នុងនោះ​ស្រី ១៩ នាក់ ប្រុស ១៤៩ នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធ័​រ​ណេ​ត ហៅ​កាត់​ថា VOIP​។​



​ប្រភព​ដដែល​បាន​បន្តទៀតថា សន្និសីទ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កែវ វណ្ណ​ថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម ស្រ៊ី​នវ​ណ្ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម តុង សែ​វ​កាន់ អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ប្រទេស​ចិន​ផងដែរ​។


បន្ទាប់ពី​ធ្វើ​សន្និសីទកាសែត​រួច ជនជាតិ​ចិន​ទាំង ១៦៨ នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ចិន​ទាំងយប់​ដោយ​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន ដើម្បី​ឲ្យ​សមត្ថកិច្ច​ចិន​ធ្វើការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។
​គួរបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​អន្តោប្រវេសន៍​របស់​កម្ពុ​ជា និង កម្លាំង​ប៉ូលិស​ក្រសួង​សន្តិសុខ​សាធារណៈ​ព្រហ្មទណ្ឌ​នៃ​ប្រទេស​ចិន​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម តុង ស៊ែ​វ​កាន់ បាន​សហការគ្នា​បាន​ចាប់​ជនជាតិ​ចិន​ទាំងនេះ​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ប​ញ្ចូ​ន​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​៕ សុទ្ធ គឹម​សឿន​

Related