NASA៖ បន្ទុះភ្លើងលើ ព្រះអាទិត្យ កំពុងតែបញ្ចូន រូបធាតុតូចៗ រាប់កោដមកកាន់ ភពផែនដី

អវកាស៖ ភ្នាក់ងារអវកាសណាសា បាននិយាយថា កាលពីពេលថ្មីនេះ ព្រះអាទិត្យ បាន ធ្វើការផ្ទុះឡើង ជាកម្រង រាងពងក្រពើ រួចបានផ្ទាត់កម្ទេចភ្លើងចេញ សំដៅមករកភព ផែនដី កាលពីថ្ងៃសុក្រ កន្លងទៅថ្មីៗនេះ ដោយវាបាន បញ្ជូនរូបធាតុ នៃព្រះអាទិត្យរាប់កោដ នៃភាគ ល្អិតតូចៗទៅក្នុងលំហ អាកាសនិង គោចររបស់ភពផែនដី។

នេះបើយោងតាមគេហទំព័រ វិទ្យាសាស្រ្តរបស់ណាសា ចេញផ្សាយនៅថ្ងៃអង្គារ ទី ១០ ខែវិច្ឆកា ឆ្នាំ ២០១៥។
ភ្នាក់ងារអវកាសណាសាបាននិយាយថា ភាគល្អិតតូចៗដែលចេញពីបាតុភូតនេះ អាចមាន ផលប៉ះពាល់ ដល់ប្រព័ន្ធអគ្គីសនីនៅក្នុងប្រព័ន្ធផ្កាយរណប ដែលបានធ្វើទំនាក់ទំនងជា មួយនឹងភពផែនដី។

ក្រុមអ្នក វិទ្យាសាស្រ្តរបស់ភ្នាក់ងារអវកាសណាសាបាននិយាយថា បន្ទុះនៃព្រះអាទិត្យ ឬហៅកាត់ថា The CME បានធ្វើឲ្យព្រះអាទិត្យវិលជុំនៅក្នុងល្បឿន១.១៩៩ គីឡូម៉ែត្រក្នុង មួយវិនាទី។ ជាមួយគ្នានេះដែរ វាបានធ្វើឲ្យមាន បាតុភូតអាកាសធាតុលំហអាកាស មួយដែល ត្រូវបានហៅថា ព្យុះនៃភពឬ “geomagnetic storm”។

ភ្នាក់ងារអវកាស ណាសាបាននិយាយថា រូបធាតុនៃព្យុះដ៏កាចសាហាវនេះ ប្រហែលជាបាន ធ្វើការឆ្លងកាត់កែវយឺត លំហអាកាស Spitzer ។ ទោះបីជាយ៉ាងណាក្តីពួកគេនឹងបើកកុងតាក់ សុវត្ថិភាពដើម្បីការពារឧបករណ៍នេះ ពីរូបធាតុអស់ទាំងនោះ៕

NASA៖ បន្ទុះភ្លើងលើ ព្រះអាទិត្យ កំពុងតែបញ្ចូន រូបធាតុតូចៗ រាប់កោដមកកាន់ ភពផែនដី

  • NASA៖ បន្ទុះភ្លើងលើ ព្រះអាទិត្យ កំពុងតែបញ្ចូន រូបធាតុតូចៗ រាប់កោដមកកាន់ ភពផែនដី已关闭评论
  • 277 views
  • Hide Sidebar
    A+
Publish on:2015/11/10  Category:​អន្តរជាតិ