ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង អ.ហ ក្រុងឃាត់ខ្លួន ពីបទលួច

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អ.ហ ខេត្តបានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកានេះថា ក្រោយពីកម្លាំងទទួល ពាក្យបណ្ដឹងជនរងគ្រោះ កាលថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០១៥ របស់ជនរងគ្រោះឈ្មោះ ហ៊ី ចាន់ដារ៉ា ហៅ ណោត ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងភ្លើង រស់នៅភូមិ ក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត និងតាមពាក្យ បណ្ដឹងរបស់ជនរង្គ្រោះឈ្មោះ ជឹប សុខារី ហៅ អ៊ិក ភេទ ប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ រស់ភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កាលពីនៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ និងថ្ងៃទី៧ វិច្ឆិកា ២០១៥ ជនរង្គ្រោះទាំង២នាក់បានបាត់ទ្រព្យ សម្បត្តិដោយសារចោរលួចគាស់ទំលុះទំលាយទ្វារបន្ទប់យកទ្រព្យសម្បត្តិដូចជា: ដុំហ្វាយហ្វាយ(WIFI)ចំនួន១ដុំ, ក្បាលកុំព្យូទ័រម៉ាកសាំស៊ុងចំនួន១គ្រឿង និងក្បាលម៉ាស៊ីនបំបែកកាំ ម៉េរ៉ាចំនួន១គ្រឿង(ជា ទ្រព្យសម្បត្តិរបស់ឈ្មោះ ជឹប សុខារី ហៅអិុក) ម៉ូទ័រស្វានធុនតូចចំនួន១គ្រឿង, ម៉ូទ័រស្វានធុនធំចំនួន៣គ្រឿង, ម៉ូទ័រកាត់ការ៉ូចំនួន២គ្រឿងនិង ខ្សែភ្លើងមួយចំនួន(ជារបស់ឈ្មោះហ៊ី ចាន់ដារ៉ា ហៅ ណោត) ក្រោយពីទទួលបានពាក្ យបណ្ដឹងទើបនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៨និង០០នាទីព្រឹកកម្លាំងអាវុធហត្ថចំនួន៤នាក់ដឹកនាំដោយលោក ជា ដា មេបញ្ជាការមូលដ្ឋានអ.ហ ក្រុងប៉ោយប៉ែតធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ១នាក់ (ជាមនុស្ស គ ) ភេទ ប្រុស អាយុប្រហែល ៣០ឆ្នាំរស់នៅ ក្នុងស្ថាននីយរថភ្លើងចាស់ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន:ក្បាលអេក្រង់កុំព្យូទ័រម៉ាកសាំស៊ុង ចំនួន១គ្រឿង,និងក្បាលម៉ាស៊ីន បំបែកក្បាលកាំម៉េរ៉ាសុវត្ថភាពចំនួន១គ្រឿង ត្រូវបានប្រគល់ អោយជនរង្គ្រោះឈ្មោះ ជឹប សុខារី ហៅ អ៊ិក វិញ។

ចំណែកម៉ូទ័រស្វានតូចធំចំនួន៤គ្រឿង ត្រូវបានប្រគល់អោយឈ្មោះ ហ៊ី ចាន់ដារ៉ា ហៅណ ណោត ជាម្ចាស់ ដើមវិញ ។

បើការអះអាងប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតបាននិយាយថា ជនសង្ស័យជាមនុស្ស គ នេះគឺជាជនដែលតែង តែធ្វើ សកម្មភាពលួចយ៉ាងសកម្មបំផុតនៅក្រុងប៉ោយប៉ែត។

  បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមនិតិវិធីច្បាប់ ៕

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង អ.ហ ក្រុងឃាត់ខ្លួន ពីបទលួច