បញ្ជូនខ្លួនជន សង្ស័យម្នាក់ រួមនិងម៉ាទឹកកក ៣ថង់ទៅតុលាការ

បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្ត ចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនិងម៉ាទឹកកក ៣ថង់ ទៅតុលាការ នៅព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំណុចភូមិ ដាំស្ពៃ សង្កាត់ ស្លាកែត ក្រុង/ខេត្ត បាត់ដំបង បន្ទាប់ពីបាន ឃាត់ខ្លួន កាល ពីវេលាម៉ោង១៧និង១០នាទីល្ងាចថ្ងៃទី៩ខែវិច្ឆិកា កន្លងមក។

លោក សរ សេដ្ឋា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា កាលពី វេលាម៉ោង ១៧និង១០ នាទី ថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ កម្លាំងការិយាល័យជំនាញ បានចុះទៅដល់ ចំណុចភូមិ ដាំស្ពៃ សង្កាត់ ស្លាកែត ក្រុង/ខេត្ត បាត់ដំបង បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ លី សុធា ហៅ ពាង ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ រតនះ សង្កាត់ រតនះ ក្រុង/ខេត្ត បាត់ដំបង ព្រមទាំងដកហូតបានគ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន ០៣ កញ្ចប់ មានទម្ងន់ ៨,០៧ ក្រាម ( ថ្លឹងទាំងសំបក ) ,  ខណះពេល ជនសង្ស័យកំពុងដើរតាមផ្លូវ នាំយកមកសាកសួរ។

 ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀនពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនិតិវិធី៕

បញ្ជូនខ្លួនជន សង្ស័យម្នាក់ រួមនិងម៉ាទឹកកក ៣ថង់ទៅតុលាការ