បុរស​ម្នាក់​ត្រូវ​​ផា​លន​ង្គ័ល ​ត្រាក់​ទ័រ​វាត់​ឡើង​លើ កៀប​ស្លាប់​​ យ៉ាង​អាណោចអាធ័ម

ខេត្តពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​បញ្ឆេះ​ត្រាក់​ទ័រ​បម្រុង​​ចេញដំណើរ​ទៅ​ភ្ជួរដី​ចម្ការ​ឱ្យ​​គេ​ ប៉ុន្តែ​ដោយសារ​ចុច​គន្លឹះ​លើក​ផា​លន​ង្គ័ល​ត្រាក់​ទ័រ​ឡើង​មិន​ដំណើរកា​រ ក៍​ចុះ​ទៅ​ឆ្កឹះ​​ ស្រាប់​តែ​​​ផា​លន​ង្គ័​ល​វាត់​ឡើង​បណ្ដាល​ឱ្យ​បោក​ក្បាល​ផ្ទប់​នឹង​ស៊ី​ទែន​ប្រេង​កៀប​ជាប់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​ ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៩​ ​វិច្ឆិកា​ ​២០១៥ ​នៅ​ភូមិ​ឆាយ​លូក​ ឃុំ​អូរ​សោម ​ស្រុក​វាល​វែង​ ។​

​លោក​នាយ​ប៉ុស្ដិ៍​រដ្ឋ​បាល​អូរ​សោម ​បានឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ ​អឿ​ន ​សុភា ​​អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​រនាស់​ ឃុំ​កោះដាច់​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល ​ប៉ុន្តែ​​​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ឃុំ​អូរ​សោម ​ស្រុក​វាល​វែង ​ខេត្តពោធិ៍សាត់​ ​ជា​អ្នក​ស៊ីឈ្នួល​បើក​ត្រាក់​ទ័រ​ឱ្យ​​គេ​ ​​៕

បុរស​ម្នាក់​ត្រូវ​​ផា​លន​ង្គ័ល ​ត្រាក់​ទ័រ​វាត់​ឡើង​លើ កៀប​ស្លាប់​​ យ៉ាង​អាណោចអាធ័ម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត