មក​កំដរ​ឪពុក​ឈឺ​ ដើរទៅ​ទិញ​បាយ​ហូ​ប​ ត្រូវ​រថយន្ត​បុក​ស្លាប់

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់​មក​កំដ​រឪពុក​ឈឺ​ដេកពេទ្យ ដើរ​ឆ្លងផ្លូវ​ទៅ​ ទិញ​បាយ​ហូ​ប‌​‌​ត្រូវ​រថយន្ត​សាំ​ងយ៉ុង ​បើក​លឿនជ្រុល​ចង្កូត​ ទៅ​បុក​​យ៉ាង​ពេញ​ទំ​ហឹ​ង‌​បណ្តាល​ឱ្យ​ ស្លាប់ពេល​បញ្ជូន​ទៅ​សង្គ្រោះ​​ ។ ហេតុ​ការណ៍​នេះបង្ក​ឲ្យ​មានការ​ ភ្ញាក់ផ្អើល​កាលពី​ នៅ​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រលប់ ​ថ្ងៃ​ទី​៩ ​​វិ​ច្ឆិកា​ ​​នៅ​ផ្លូវ​ជាតិ​លេខ​៦ទល់មុខ​គ្លីនិក​ព្យាបាល​តុសិត ភូមិគៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សព​ឈ្មោះ លី លន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​ក្រសាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ជន​រង​គ្រោះ​មាន​បងប្អូន​ ចំនួន​៨​នាក់ ​និង​ស្រី​៣​នាក់ ​ប្រុស​៥​នាក់​ ជា​កូន​ទី​៥ ។ ចំណែក​អ្នក​បើករថយន្ត​បង្ក​ ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ព្រំ សយ ភេទ​ប្រុស មាន​អាយុ​៤៩​ឆ្នាំ ស្នាក់​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម បើករថយន្ត​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2O២៤៣៥ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ឪពុក​ឈ្មោះ គី​ម លី អាយុ​៨១​ឆ្នាំ មាន​ជម្ងឺសួត ​និង​របេង​បាន​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ តុសិត​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិ​កា ដោយ​ជន​រងគ្រោះ ជា​កូន​បាន​មក​ កំដ​ឪពុករហូត​ដល់​ ម៉ោង​កើតហេតុ​ខាងលើ​បាន​ ដើរ​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិចទៅ​ទិញ​​ បាយ​ហូប​ស្រាប់តែ​ រថយន្ត​បង្ក​បើក​ពី​ត្បូង​ ទៅ​ជើងក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ភ្លាម​ៗ​នោះ​អ្នក​ឃើញ​ ហេតុការណ៍​នាំ​គ្នា​លើក​ ជន​រង​គ្រោះ​ចូល​គ្លីនិក​តុសិត ប៉ុន្តែ​ចូល​ទៅ​ដល់​ ជន​រង​គ្រោះ​បាន​ ស្លាប់​ទៅ​ហើយ ។

តាម​សំដី​ជន​បង្ក​បាន​បន្តឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​តាត់​បាន​បើករថយន្ត​ត្រឡប់​ មក​ពី​បុណ្យ​កឋិនទាន​ ខេត្តកំពង់ស្ពឺ​ ពេលមក​ចំណុច​កើត ហេតុ​ជន​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ បាន​គេច​​​រថយន្ត​មួយ​ ផុត​ក៏​ត្រូវ​រថយន្ត​ របស់គាត់​​បុក​ចំ​ពីមុខ​តែ​ម្តង ។

ចំណែកឯ​សាក្សី​ដែលឃើញ​ផ្ទាល់​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ទៅទិញ​ បាយ​ហូប​ឆ្លង​ពី​ កើត​ទៅ​លិច​ត្រូវ​រថយន្ត​ សាំ​ងយ៉ុង​បុក​ហើយ​ អូស​ក្រោម​រថយន្ត​ បណ្តាល​ឱ្យស្លាប់​ពេល យក​មក​ដល់គ្លីនិក​ តុសិត ​ហើយ​រថយន្ត​បង្ក​បាន​បើក​រត់​រហូត​ ដល់​ចាប់​បាន​នៅ​ចំណុច​ សណ្ឋាគារ​វ៉ាស៊ីន​តោន​ទើប​ ប្រជាពលរដ្ឋ​ដេញចាប់​ ទាំង​អ្នកបើកបរ​ និង​រថយន្ត​បង្ក ៕
មក​កំដរ​ឪពុក​ឈឺ​ ដើរទៅ​ទិញ​បាយ​ហូ​ប​ ត្រូវ​រថយន្ត​បុក​ស្លាប់

មក​កំដរ​ឪពុក​ឈឺ​ ដើរទៅ​ទិញ​បាយ​ហូ​ប​ ត្រូវ​រថយន្ត​បុក​ស្លាប់
មក​កំដរ​ឪពុក​ឈឺ​ ដើរទៅ​ទិញ​បាយ​ហូ​ប​ ត្រូវ​រថយន្ត​បុក​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត