ទូរស័ព្ទ​​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​ ​ដែល​នៅ​តែ​ខ្លាំង​រហូត​ដល់​បច្ចុប្បន្ន​នេះ​​​

ទូរស័ព្ទ​​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​ ​ដែល​នៅ​តែ​ខ្លាំង​រហូត​ដល់​បច្ចុប្បន្ន​នេះ​​​

​ក្រឡេក​មើល​ទៅ​កាន់​ឆ្នាំ​២០១៣ ​គេ​ឃើញ​មាន​ស្មាតហ្វូន​ជា​ច្រើន​ម៉ូដែល​​នៅ​តែ​មាន​សមត្ថភាព​ខ្លាំង​ដដែល​ បើ​ប្រៀប​ទៅ​នឹង​ស្មាតហ្វូន​កំពូល​ដែល​បាន​ចេញ​លក់​យ៉ាង​ព្រោងព្រាត​លើ​ទីផ្សារ​បច្ចុប្បន្ន​នេះ។

 

ទូរស័ព្ទ​​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​ ​ដែល​នៅ​តែ​ខ្លាំង​រហូត​ដល់​បច្ចុប្បន្ន​នេះ​​​

 

ខាង​ក្រោម​គឺ​​មាន​ស្មាតហ្វូន​៣​ប្រភេទ​ដែល​នៅ​តែ​អាច​ប្រើ​ប្រាស់​បាន​យ៉ាង​ល្អ​ទោះ​បី​ចេញ​លក់​បាន​២​ឆ្នាំ​មក​ហើយ​ក្ដី៖

 

iPhone 5s

 

ទូរស័ព្ទ​​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​ ​ដែល​នៅ​តែ​ខ្លាំង​រហូត​ដល់​បច្ចុប្បន្ន​នេះ​​​

 

ទោះ​បី​ជា​​ពពួក​ទូរស័ព្ទ​ iPhone មិន​មាន​បំពាក់​នូវ​ Hardware ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​ក្ដី​ ប៉ុន្តែ​នៅ​តែ​​មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។ iPhone 5s ​ទូរស័ព្ទ​ iPhone ដំបូង​គេ​ដែល​មាន​បំពាក់​មុខងារ​ស្កេន​ក្រយៅ​ដៃ នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​មិន​ចូល​ចិត្ត​ទូរស័ព្ទ​ទំហំ​ធំ។ ត្បិត​តែ​ iPhone 5s រាង​ហួស​សម័យ​បន្តិច​ តែ​វា​អាច​ថត​រូបភាព​បាន​ច្បាស់​ល្អ​ ​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​ និង​មាន​ដំណើរ​ការ​លឿន​ផង​ដែរ។

 

 

Samsung Galaxy S4

 

ទូរស័ព្ទ​​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​ ​ដែល​នៅ​តែ​ខ្លាំង​រហូត​ដល់​បច្ចុប្បន្ន​នេះ​​​

ជា​ទូរស័ព្ទ​ប្រចាំ​ឆ្នាំ​២០១៣​​របស់​ក្រុមហ៊ុន​ Samsung ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ​វា​នៅ​តែ​ជា​ទូរស័ព្ទ​ដែល​មាន​​សមត្ថ​ភាព​​ខ្លាំង​នៅ​ឡើយ។ ​វា​មាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ​ធំ​ដែល​អាច​ផ្ដិត​យក​រូបភាព​ក៏​ដូច​ជា​វីដេអូ​បាន​ច្បាស់​ល្អ​ រួម​ទាំង​​មាន​​ម៉ាស៊ីន​ល្បឿន​លឿន​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​មិន​រអាក់រអួល។ យ៉ាង​ណា​ក្ដី​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​វា​មិន​ងាយ​ទទួល​បាន​ការ​ Update ពី​ក្រុមហ៊ុន​ ​មិន​ដូច​ជា​ iPhone​ ហេតុ​នេះ​ធ្វើ​ឲ្យ​វា​មិន​មាន​​នូវ​មុខងារ​ពិសេសៗ​ដូច​ជា​ទូរស័ព្ទ​នា​ពេល​បច្ចុប្បន្ន​បាន។

 

 

HTC One M7

 

ទូរស័ព្ទ​​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​ ​ដែល​នៅ​តែ​ខ្លាំង​រហូត​ដល់​បច្ចុប្បន្ន​នេះ​​​

One M7 ធ្លាប់​ជា​ទូរស័ព្ទ​កំពូល​មួយ​របស់​ក្រុមហ៊ុន​ HTC ​វា​រចនា​ឡើង​​ដោយ​ប្រើ​ប្រាស់​នូវ​សារធាតុ​អាលុយមីញ៉ូម​ អេក្រង់​​អាច​បង្ហាញ​រូបភាព​ច្បាស់​ល្អ​ រួម​ទាំង​រន្ធ​បំពង​សំឡេង​ពីរ​នៅ​ខាង​មុខ​ដែល​អាច​បញ្ចេញ​សំឡេង​បាន​ពីរោះ​រណ្ដំ។ ចំណុច​​អវិជ្ជមាន​នៃ​ទូរស័ព្ទ​នេះ​គឺ​ កាមេរ៉ា​របស់​វា​មាន​សមត្ថភាព​មិន​សូវ​ជា​ខ្លាំង​ប៉ុន្មាន​នោះ​ទេ​ បើ​ប្រៀប​ទៅ​នឹង​ទូរស័ព្ទ​ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ​២០១៣​ដូច​គ្នា។

 

 

Nexus 5

 

ទូរស័ព្ទ​​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​ ​ដែល​នៅ​តែ​ខ្លាំង​រហូត​ដល់​បច្ចុប្បន្ន​នេះ​​​

សម្រាប់​អ្នក​គាំទ្រ​ Android មួយ​ភាគ​ធំ​យល់​ថា​ Nexus 5 គឺ​ជា​ទូរស័ព្ទ​ Android ដែល​ឥត​ខ្ចោះ​មួយ។ វា​មាន​នូវ​ការ​រចនា​រូបរាង​បែប​ទាន់​សម័យ​ និង​មាន​ទំហំ​តូច​ល្មម​ងាយ​ស្រួល​កាន់ ​​និង​ដាក់​ចូល​ហោប៉ៅ​បាន​​យ៉ាង​ស្រួល។ អ្វី​ដែល​ពិសេស​នោះ​គឺ​​ត្រង់​ថា ​វា​មាន​​សមត្ថភាព​​ខ្លាំង​​ ប៉ុន្តែ​តម្លៃ​របស់​វា​ទាប​មិន​គួរ​ឲ្យ​ជឿ៕

 

ក្នុង​ចំណោម​ទូរស័ព្ទ​ខាង​លើ​តើ​មួយ​ណា​ដែល​អ្នក​គិត​ថា​នៅ​តែ​មាន​សមត្ថភាព​​ខ្លាំង? ឬ​ក៏​មាន​ទូរស័ព្ទ​ម៉ូដែល​ណា​ផ្សេង​​ក្រៅ​ពី​ទូរស័ព្ទ​​ទាំង​បី​ខាង​លើ?​​​​​​​​​

 

ចុច​អាន៖ ចំណុច​ពិសេស​ទាំង​៥​ដែល​អាច​នឹង​មាន​លើ​ iPhone 7 និង​ 7 Plus

 

 

ទូរស័ព្ទ​​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​ ​ដែល​នៅ​តែ​ខ្លាំង​រហូត​ដល់​បច្ចុប្បន្ន​នេះ​​​

 

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង
ប្រភព៖ BGR​​​​​​​​​​​​​

នាំមកជូនដោយ

ទូរស័ព្ទ​​ចេញ​តាំង​ពី​ឆ្នាំ​២០១៣​ ​ដែល​នៅ​តែ​ខ្លាំង​រហូត​ដល់​បច្ចុប្បន្ន​នេះ​​​