អតិថិជន Smart នឹង​ទទួល​បាន iPhone ថ្មី​ប្រើ​នៅ​សប្ដាហ៍​នេះ


អតិថិជន Smart នឹង​ទទួល​បាន iPhone ថ្មី​ប្រើ​នៅ​សប្ដាហ៍​នេះ

ក្រុមហ៊ុន Smart ដែល​បាន​ប្រកាស​បើក​អតិថិជន​កម្ពុជា​អាច​ចាប់ផ្ដើម​កុម្ម៉ង់​ទិញ​ទូរសព្ទ iPhone 6S និង iPhone 6S Plus ពី​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ ៦ ខែ​វិច្ឆិកា ក្រុមហ៊ុន​ Smart បាន​ឲ្យ​ដឹង​ថា អតិថិជន​នឹង​ទទួល​បាន​ទូរសព្ទ iPhone ស៊េរី​ថ្មី​តាម​ពេល​វេលា​កំណត់​នៅ​សប្ដាហ៍​នេះ។

 

អតិថិជន Smart នឹង​ទទួល​បាន iPhone ថ្មី​ប្រើ​នៅ​សប្ដាហ៍​នេះ

 

បុគ្គលិក​ជាន់ខ្ពស់​មួយ​រូប​នៅ​ក្រុមហ៊ុន Smart បាន​ប្រាប់ Sabay នៅ​ព្រឹក​នេះ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ មាន​អតិថិជន​ជា​ច្រើន​បាន​ធ្វើការ​បញ្ជា​ទិញ iPhone ស៊េរី​ថ្មី​ដែល​ចំនួន​ប្រហាក់ប្រហែល​ទៅ​ឆ្នាំ​មុន​ដែរ។

 

លោក​ថា ក្រុមហ៊ុន​នឹង​ផ្ដល់​ជូន​អតិថិជន​នៅ​ទូរសព្ទ iPhone 6S និង iPhone 6S Plus តាម​ពេល​វេលា​កំណត់​គឺ​នៅ​ថ្ងៃ ១៣ ខែ​វិច្ឆិកា​តទៅ បន្ទាប់​ពី​បាន​កុម្ម៉ង់​រួច។

 

Apple បាន​បញ្ចេញ​លក់ iPhone ស៊េរី​ថ្មី​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន និង​នៅ​ទីផ្សារ​កម្ពុជា​ក៏​មាន​ការ​នាំ​ចូល​ក្រៅ​ផ្លូវការ​លក់​នៅ​តាម​ហា​នានា​ជា​ហូរហែ។ iPhone 6S/6S Plus មាន​ការ​អភិវឌ្ឍ​ទៅ​លើ​បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន​និង​ក៏​មាន​បន្ថែម​ជម្រើស​ពណ៌​កាន់​តែ​ប្លែក​ជាង​ជំនាន់​មុន។

 

ឆ្នាំ​មុន​នេះ អតិថិជន Smart មួយ​ចំនួន​បាន​សំដែង​ការ​ខកចិត្ត ក្រោយ​ពេល​ក្រុមហ៊ុន Smart បាន​នាំ iPhone 6/6Plus ដោយសារ​ភាព​យឺតយ៉ាវ​ក៏​ដូចជា​មាន​ការ​​ចោទ​ប្រកាន់​ក្រុមហ៊ុន​ Smart ថា​បាន​បោកប្រាស់​ក្នុង​ការ​នាំ iPhone 6/6 Plus ពី​ប្រភព​ខុស​ពី​អ្វី​ដែល​អតិថិជន​បាន​ចុះឈ្មោះ​ទិញ​មុន​។

 

ឆ្លើយតប​បញ្ហា​នេះ បុគ្គលិក​ក្រុមហ៊ុន Smart ដដែល​មិន​មាន​ការ​បញ្ជាក់​ថា iPhone ដែល​ក្រុមហ៊ុន​​នាំមក​​មាន​ប្រភព​និង​រូបរាង​បែប​ណា​នោះ​ទេ៕

 

បន្ត​អាន៖ Smart ចេញ​មុខ​​​ជម្រះ​ការ​ចោទ​ប្រកាន់​​​នាំ​ iPhone ​ថៃ​មក​លក់​

បន្ត​អាន៖ ហាងឆេង​​ម៉ូតូ​​​ថ្មីៗ​ពី ​Sabay

 

អតិថិជន Smart នឹង​ទទួល​បាន iPhone ថ្មី​ប្រើ​នៅ​សប្ដាហ៍​នេះ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

នាំមកជូនដោយ

អតិថិជន Smart នឹង​ទទួល​បាន iPhone ថ្មី​ប្រើ​នៅ​សប្ដាហ៍​នេះ