គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​១២​នាក់ របួសធ្ងន់​ស្រាល​៣៧​នាក់

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៦​លើកមនុស្ស បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២​នាក់​ ១៨​នាក់​រងរបួស​ធ្ងន់ និង​១៩​នាក់​រងរបួស​ស្រាល ។​

​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១៨​គ្រឿង  រថយន្ត​ធុន​តូច​៣​គ្រឿង រថយន្ត​ធុន​ធំ​៣​គ្រឿង យាន​ផ្សេងៗ​១​គ្រឿង ថ្មើរជើង​១​នាក់ ។​ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៨​លើក ស្រវឹង​១​លើក មិន​គោរព​សិទ្ធិ​២​លើក ប្រជែង​គ្រោះថ្នាក់​១​លើក មិន​ប្រកាន់​ស្តាំ​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​ចំនួន​២១​នាក់​៕

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​១២​នាក់ របួសធ្ងន់​ស្រាល​៣៧​នាក់