រូបភាពអេលាន មួយសន្លឹកធ្វើ ឲ្យភ្ញាក់ផ្អើលដល់អ្នកអនឡាញគ្រប់ៗគ្នា

កាលពីយប់ថ្ងៃទី ០៨ មុននេះ រូបភាពមួយសន្លឹក បានធ្វើឲ្យអ្នកនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមនានា នាំគ្នា ច្របូកច្របល់ គិតមិនយល់ និងនាំគ្នាចែកចាយ យ៉ាងឆាប់រហ័សក្នុងពេលតែមួយភ្លែត ខណៈដែលមាន បណ្ដាគេហទំព័រសារព័ត៌មានធំៗ ក៏ធ្វើការដូចគ្នា។

យ៉ាងណាមិញរូបភាពមួយសន្លឹកនេះ ត្រូវបានគេទស្សទាយថាជា អេលាន  ដែលបង្ហោះ ចូលទៅ Reddit បន្ទាប់ពីបង្ហោះឡើងនៅក្នុង ហ្វេសប៊ុកមុនគេបង្អស់ ដោយនាង Gianna Peponis ជាអ្នករស់នៅកាលីហ្វញ៉ា សហរដ្ឋ អាមេរិក និងនាង បានសរសេរជាសារថា នាងមិនគួរណាបង្ហោះរូបភាពនេះទេ តែនាងពិតជាមិនអាច បញ្ឈប់ចិត្ដចង់ដឹងថា នេះជារបស់អ្វីនោះទេ ដែលនាងបានលឺសម្លេងស្រែក ប្រហែលជាម៉ោង ១១យប់ និងចេញទៅខាងក្រៅផ្ទះ និងឃើញរបស់នេះតែម្ដង។

សូមមើលរូបភាពខាងក្រោម ដែលធ្វើឲ្យផ្អើលអ្នកអនឡាញ និងយល់ថា ជាអេលានរូបភាពអេលាន មួយសន្លឹកធ្វើ ឲ្យភ្ញាក់ផ្អើលដល់អ្នកអនឡាញគ្រប់ៗគ្នា
រូបភាពអេលាន មួយសន្លឹកធ្វើ ឲ្យភ្ញាក់ផ្អើលដល់អ្នកអនឡាញគ្រប់ៗគ្នា

យ៉ាងណាមិញ រឿងពិតយ៉ាងណា មិនត្រូវបាន នរណាបញ្ជាក់នោះទេ ដែលក្រោយពីបង្ហោះរូបភាពនេះ មានអ្នកប្រើប្រាស់ អ៊ិនធើណេតមួយចំនួន និយាយថា នេះពិតជា អេលាន ខណៈដែលអ្នកផ្សេង និយាយថា នេះគ្រាន់តែជាសត្វ ដែលកើតមក មិនគ្រប់លក្ខណៈប៉ុណ្ណោះ។ 

ចុះប្រិយមិត្ដ យល់យ៉ាងណាដែរ ចំពោះរូបភាពនេះ ? តើនេះអាចជា អេលាន ពិតមែនទេ?

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត