រឿង​​ខ្មែរ​​មួយ​ថត​​ឃើញ​ដាច់​ក្បាល​តួ ក្រុងពាលី​ម្ដង​ទៀត

រឿង​​ខ្មែរ​​មួយ​ថត​​ឃើញ​ដាច់​ក្បាល​តួ ក្រុងពាលី​ម្ដង​ទៀត

រឿង​ “វិស្សមកាល​​មរណៈ” របស់​ផលិតកម្ម​ចក្រវាឡ​ពេជ្រ​ភាពយន្ត បាន​សម្រេច​ក្រុង​ពាលី​របស់​ខ្លួន​ម្ដង​ទៀត  បន្ទាប់​​ពី​​ចាងហ្វាង​ផលិតកម្ម​ថត​​តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ​មួយ​ចំនួន​​ឃើញ​ដាច់​ក្បាល។

 

រឿង​​ខ្មែរ​​មួយ​ថត​​ឃើញ​ដាច់​ក្បាល​តួ ក្រុងពាលី​ម្ដង​ទៀត

 

ពិធី​ក្រុង​ពាលី​ជា​លើក​ទី២​នេះ មិនមែន​ធ្វើ​នៅ​​កន្លែង​ដដែល​ឡើយ​ ពោល​គឺ​ផលិតកម្ម​បាន​ទៅ​ធ្វើ​នៅ​លើ​កប៉ាល់​​​ធំ​មួយ ​ស្ថិត​ក្នុង​ទឹក​ដី កោះ​ឧកញ៉ា​តី ជា​ទី​ដែល​ប្លង់មួយ​ចំនួន​​នៃ​សាច់​រឿង​ត្រូវ​ថត​តែ​ម្ដង។

 

ចាងហ្វាង​ផលិតកម្ម​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាល​ដែល​ថ្ងៃ​ក្រុងពាលី​ដំបូង​នៅ​ឯ​ស្នាក់​ការ​ផលិតកម្ម​នោះ អ្នក​ស្រី​បាន​ថត សកម្មភាព​តារា​សម្ដែង​ជា​ច្រើន ដោយ​នៅ​ក្នុង​នោះ​​ឃើញ​មាន​តារា​២នាក់ មាន​រូប​ដាច់​ក្បាល​ចេញ​ពី​គ្នា​​។

 

តារា​សម្ដែង​​២នាក់​ដែល​ត្រូវ​បាន ម្ចាស់​ផលិតកម្ម ​ថត​ដោយ​ទូរសព្ទ​ដៃ iPhone 6 Plus ដាច់​ក្បាល​នោះ គឺ​ជា គ្រូ​បង្រៀន​ក្បាច់​គុន​តែ​ម្ដង ។ អ្នក​ស្រី ថុង ស៊ីវទៀង លើក​ឡើង​ថា ដោយសារតែ​ឃើញ​មាន​អព្ហូតហេតុ​ចម្លែក​បែប​នេះ អ្នក​ស្រី​ក៏​បាន​​ទៅ​រក​ព្រះសង្ឃ​ឲ្យ​ទាយ​មើល ហើយ​លោក​ក៏​បាន​បង្គាប់​ឲ្យ ធ្វើ​​ពិធី​ក្រុងពាលី​ម្ដង​ទៀត ប្រសិន​បើ​​មិន​ធ្វើ​តាម​ទេ​នោះ ការ​ថត​​​នឹង​ជួប​បញ្ហា​ច្រើន​ជាក់​ជា​មិន​ខាន។

 

ការ​​ធ្វើ​ពិធី​ក្រុង​ពាលី​ជា​លើក​ទី២​លើ​កោះ​ឧកញ៉ា​តី​កាល​ពី​ម្សិល​មិញ​​នេះ  បាន​រៀបចំ​តាម​ការ​បង្គាប់​​របស់​ព្រះ​សង្ឃ​ទាំង​អស់ ដោយ​នៅ​ក្នុង​នោះ​តម្លៃ​​នៃ​គ្រឿង​បដា​ទាំង​អស់​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ឯណោះ។ តារា​សម្ដែង​​ស្ទើរ​តែ​ទាំង​អស់ ​សុទ្ធតែ​បាន​ទៅ​​ចូល​រួម​ទាំង​អស់។

 

រឿង​​ខ្មែរ​​មួយ​ថត​​ឃើញ​ដាច់​ក្បាល​តួ ក្រុងពាលី​ម្ដង​ទៀត

 

រឿង​​ខ្មែរ​​មួយ​ថត​​ឃើញ​ដាច់​ក្បាល​តួ ក្រុងពាលី​ម្ដង​ទៀត

 

រឿង “វិស្សមកាល​​មរណៈ”  គឺ​ជា​ខ្សែភាពយន្ត​មួយ និយាយ​ពី​​ការ​ស្រាវ​ជ្រាវ​របស់​សិស្ស​មួយ​ក្រុម ដែល​បាន​ជួប​ឧបទ្ទវហេតុ​ជា​ច្រើន លើ​កិច្ចការ​ស្រាវជ្រាវ​របស់​ពួក​គេ ដោយ​នៅ​ក្នុង​នោះ មាន​ឈុត​ឆាក​គ្រប់​រសជាតិ រួម​មាន ស្នេហា សើច​សប្បាយ កម្សត់ និង  ភ័យរន្ធត់​ជា​ដើម។ ជា​មួយ​​គ្នា​នោះ ខ្សែភាពយន្ត​មួយ​នេះ ក៏​បាន​បញ្ចូល​ក្បាច់​គុន​ខ្មែរ​ជា​ច្រើន​​ប្រភេទ​ផង​ដែរ ដោយ​តារា​សម្ដែង​ទាំង​អស់ សុទ្ធតែ​មាន​​ឈុត​វ៉ៃប្រហារ ជា​ច្រើន។

 

តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ មាន នី មុន្នីនាថ ​កញ្ញា យ៉ាដាវ អ្នក​នាង ឆ័យលី ដាឡែន  ថន លក្ខិណា  នាង​ខ្ញុង ចាន់​តារាទី លោក ថៃ ប៊ុនាង លោក ហម ឈរ៉ា លោក សាយ សៀរ៉ា និង សិល្បករ​សិល្បៈ​ការិនី ជា​ច្រើន​ទៀត។រឿង​មួយ​នេះ គឺ​ជា​វណ្ណកម្ម​ទី២​របស់​ផលិតកម្ម “ចក្រ​វាឡពេជ្រ​ភាពយន្ត” បន្ទាប់​ពី​ផលិតកម្ម​មួយ​នេះ បាន​ងាក​មក​ថត​ខ្សែភាពយន្ត​ឡើង​វិញ ក្រោយ​ពី​បាន​ផ្អាក ជា​ច្រើន​ឆ្នាំ​មក។ ស្នាដៃ​ទី១​របស់​ផលិតកម្ម​​​មួយ​នេះ​មាន​ចំណង​ជើង​​ថា រឿង “ស្ទឹង​ស្នេហា” ថត​ចប់​ជិត​១ឆ្នាំ​មក​ហើយ គ្រោង​ចាក់​នៅ​លើ ស្ថានីយ​ទូរទស្សន៍ My TV ឆាប់​ខាង​មុខ​នេះ។

 

បន្ទាប់​ពី​បាន​ធ្វើ​ពិធី​ក្រុងពាលី តាម​ក្បួន​ខ្នាត​បែបបទ​​ប្រពៃណី​នេះ​ឬយច អ្នក​ស្រី ថុង ស៊ីវទៀង  សង្ឃឹម​ថា រឿង​ “វិស្សមកាល​​មរណៈ”  នឹង​ដំណើរ​ការ​ថត​ដោយ​រលូន ហើយ​ពេល​ចាក់​​បញ្ចាំង​ទៅ​ ច្បាស់​ជា​​ទទួល​បាន​ការ​គាំទ្រ​​ខ្លាំង​ជាក់​ជា​មិន​ខាន៕

 

រឿង​​ខ្មែរ​​មួយ​ថត​​ឃើញ​ដាច់​ក្បាល​តួ ក្រុងពាលី​ម្ដង​ទៀត

 

រឿង​​ខ្មែរ​​មួយ​ថត​​ឃើញ​ដាច់​ក្បាល​តួ ក្រុងពាលី​ម្ដង​ទៀត

 

រឿង​​ខ្មែរ​​មួយ​ថត​​ឃើញ​ដាច់​ក្បាល​តួ ក្រុងពាលី​ម្ដង​ទៀត

 

រូប​ភាព៖​ផ្ដល់​ដោយផលិតកម្ម

 

អត្ថបទ៖ ខុត សីហា