“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ


“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

ម្សិលមិញ​ផលិតកម្ម​ស៊ី​ស្ដារ​ដែល​ទើប​បាន​បង្កើត​ឡើង​បាន​ក្រុង​ពាលី​រឿង​ដំបូង​របស់​ខ្លួន មាន​ចំណង​ជើង​ថា “ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ដែល​មាន​តួ​ល្បី​ៗ​ជាច្រើន។ ចំណែក​តួអង្គ​ខ្មោច​យក្ស​ធំ​ គឺ​អ្នកនាង សុខ សោម៉ាវត្តី ​ដែល​មាន​រូបរាង​តូច​ច្រឡឹង​ទៅ​វិញ។

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

បើ​តាម​សម្ដី​អ្នក​ដឹកនាំ​រឿង និង​ជា​អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម​រ៉ក​បាន​ឲ្យ Sabay ដឹង​ថា “ដោយសារ​នេះ​ជា​រឿង​ដំបូង​របស់​ផលិតកម្ម​យើង ដូចនេះ​ហើយ​ទាំង​តួ​ គឺ​យើង​ជ្រើសរើស​តួ​ណា​ដែល​មាន​ភាព​ល្បីល្បាញ​ត្រូវ​នឹង​ទីផ្សារ​បច្ចុប្បន្ន។ ចំណែក​ឯ​បច្ចេកទេស​កាមេរ៉ា និង​ឧបករណ៍​ផ្សេង​ៗ​វិញ​ ខាង​ខ្ញុំ​គឺ​រៀបចំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ សរុប​ទាំងអស់​ប្រហែល​ជិត ១០ ម៉ឺន​ដុល្លារ ហើយ​​នឹង​ដំណើរ​ការ​ថត​នៅ​ពេលបន្ទាប់​ពី​ក្រុង​ពាលី​នេះ​តែម្ដង។​”

 

ជាមួយ​ខ្ទង់​ចំណាយ​ប៉ុណ្ណេះ ​លោក ឈី រដ្ឋា ​នៅ​បាន​បញ្ជាក់​ថា  ​ត្បិត​ជា​រឿង​ទី​មួយ​ដូចនេះ​លោក​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គុណភាព​ខ្ពស់។

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

លោក​ក៏​សង្ឃឹម​ខ្លាំង​ណាស់​ដែរ​ថា “ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន ព្រោះ​សម្បូរ​ទៅ​ដោយ​តួ​ល្បី​ៗ​ដូចជា​លោក ប៊ី អាយ ជី អ្នកនាង សុខ សោម៉ាវត្តី នាយ ចឺម នាយ ក្រូច អ្នកនាង អ៊ីត ជាដើម មួយ​វិញ​ទៀត​ក៏​ពឹងផ្អែក​លើ​សាច់​រឿង​ដែល​និពន្ធ​ឡើង។ ម្យ៉ាង​វិញ​ទៀត​គឺ​បច្ចេកទេស​នៃ​ការ​ថត បូក​រួម​នឹង​ការ​ដេគ័រ​ប្លង់​មាន​លក្ខណៈ​ប្លែក និង​​ពិសេស​ខុស​គេ។

 

វិល​មក​កំណរកំណើត​ផលិតកម្ម​ ស៊ីស្តារ នេះ​វិញ អ្នក​ដឹក​នាំ​រឿង​ដដែល បាន​ឲ្យ​ដឹង​ថា ​លោក​បង្កើត​ ស៊ីស្តារ​ដំបូង​ឡើយ​​ធ្វើ​តែ​បទ​ចម្រៀង និង​ឥឡូវ​ឈាន​មក​ផលិត​កុន​ទៀត​នេះ គឺ​​ទៅ​តាម​ចិត្ត​ស្រឡាញ់ ផ្សំ​​កាលៈទេសៈ។

 

លោក​ថា “ដំបូង​ខ្ញុំ​គឺជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រ៉ក ប៉ុន្តែ​ពេល​ខាង​ផលិតកម្ម​ផ្អាក​ទៅ តារា​ចម្រៀង​ម្នាក់​ៗ​បាន​បែង​ចែក​គ្នា​ទៅ​ផ្សេង​ៗ​គ្នា។ ដូចនេះ​ហើយ​ទើប​ខ្ញុំ​បង្កើត ស៊ីស្ដារ នេះ​ឡើង។ តែ​ពី​ដើម​ឡើយ​ខ្ញុំ​គ្រាន់តែ​បង្កើត​ចម្រៀង​ដោយ​ខ្លួន​ឯង​ដើម្បី​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ។ តែ​ដោយសារ​មួយ​រយៈ​ចុងក្រោយ​នេះ​ សន្ទុះ​ការ​គាំទ្រ​វិស័យ​កុន​នេះ​កើន​ឡើង និង​មួយ​វិញ​ទៀត​សារព័ត៌មាន​ផ្សេង​ៗ​ក៏​ចាប់ផ្ដើម​ផ្សាយ​ពី​វិស័យ​មួយ​នេះ​ខ្លាំង​ផង ដែល​ជា​បច្ច័យ​ល្អ​មួយ ខ្ញុំ​ក៏​ងាក​មក​ធ្វើ​កុន​ទៀត​តែ​ម្ដង”៕

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

“ប៊ី អាយ ជី និង​ខ្មោច​យក្ស​ធំ” ក្រុង​ពាលី​ម្សិលមិញ

 

អត្ថបទ៖ទ្រី រ៉ាវី