ផ្លែ​មង្ឃុត ល្អ​សម្រាប់​ស្បែក និង​ប្រព័ន្ធ​ភាពស៊ាំ​

ចំណេះដឹង​៖​ផ្លែ​មង្ឃុត ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​អាចជួយ​ថែរក្សា​ស្បែក​អោយមាន​សុខភាព​ល្អ ហើយ​វា​មាន​សារធាតុ​ប្រឆាំងនឹង​ការ​រលាក​, សម្លាប់​បាក់តេរី​, សម្លាប់​មេរោគ​ផ្សិត​, ប្រ​ឆាំ​នឹង​អា​ឡែ​ហ្ស៊ី និង​អង់​ទី​អុកស៊ីដ​ង់​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ដូចជា ការ​រលាក​ស្បែក​, ស្បែក​ដែល​ចាស់​ទៅតាម​អាយុ​, ជំងឺ​ស្បែក Eczema, អា​ឡែ​ហ្ស៊ី​, ការបង្ក​រោគ​ដោយ​បាក់តេរី និង​មាន​សមាសធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​ស្បែក​។​

​លើសពីនេះទៅទៀត ផ្លែ​មង្ឃុត​សម្បូរ​ទៅដោយ​ជីវជាតិ​, ជាតិ​រ៉ែ​, វីតាមីន និង​សារធាតុ Xanthone ជាច្រើន​ដែល​អាចជួយ​ការពារ​រាងកាយ​ពី​ជំងឺ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​៕

ផ្លែ​មង្ឃុត ល្អ​សម្រាប់​ស្បែក និង​ប្រព័ន្ធ​ភាពស៊ាំ​