មីន ភី​ឆា​យ៉ា ជួប​ឧបទ្ទវហេតុ​ធ្លាក់​ពីលើ​កាំជណ្តើរ​

Sanofi

​ពិតជា​ធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​មានការ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​អ្នកនាង មីន ភី​ឆា​យ៉ា (Min Peechaya) ដែលជា​តារា​ឯក​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ ៧ និង ជា​តួឯក​ស្រី​ក្នុង​រឿង «​ប្រមាញ់​បេះដូង​ដល់ទី​បំផុត​»​    ​(Lah Ruk Sut Kob Fah) បន្ទាប់ពី​ឮ​ព័ត៌មាន​ដែល​អ្នកនាង​បាន​ជួប​ឧបទ្ទវហេតុ​ធ្លាក់​ពីលើ​កាំជណ្តើរ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​។​



​អ្នកនាង មីន ភី​ឆា​យ៉ា បាន​ប្រាប់ថា អ្នកនាង​ពិតជា​បាន​រអិល​ជើង​ធ្លាក់​ពីលើ​កាំជណ្តើរ​ពិតមែន តែ​មិនមាន​ចេញឈាម និង បាក់ឆ្អឹង​ណាមួយ​ឡើយ គ្រាន់តែ​មានការ​ឈឺចាប់​ខ្លាំង​នៅ​ខាងក្រោយ​ខ្នង និង រាលដាល​មកដល់​បរិ​វេណ​ជើង​ពេលធ្វើ​ចលនា​ម្តង​ម្តា​ល​។ លោកគ្រូ​ពេទ្យ​បាន​ណែ​នាំឱ្យ​អ្នកនាង​សម្រាប់​ឱ្យបាន​ច្រើន កុំ​សូវ​ធ្វើ​ចលនា​ខ្លាំងពេក តែ​រឿង​ថ្មី​ដែលមាន​ចំណងជើង​ថា «​រសជាតិ​ស្នេហ៍ » (Koo Za Rot Zab) ដែល​ត្រូវ​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ (Weir Sukollawat) ត្រូវធ្វើ​ពិធីសែនក្រុងពាលី ដូចនេះ​ទោះជា​ឈឺ​យ៉ាងណា​ក៏​អ្នកនាង​ខំប្រឹង​មក​ចូលរួម ព្រោះ​មិន​ចង់ឱ្យ​ការចាប់ផ្តើម​ថត​រឿង​មាន​បញ្ហា​។​




​អ្នកនាង មីន ភី​ឆា​យ៉ា បាន​ប្រាប់​ពី​មូល​ហេតុថា ថ្ងៃ​ដែល​ជួប​ឧបទ្ទវហេតុ​គឺ​អ្នកនាង​ទើប​មកពី​ប្រទេស​ចិន  ហើយ​ពេលនោះ​គឺមាន​អាការ​ឈឺក្បាល​វិលមុខ ដូចនេះ​ពេល​ចុះ​ជណ្តើរ​ក៏​បាត់​លំនឹង​មួយ​ភ្លែត ធ្វើឱ្យ​រអិលដួល​តែម្តង តែ​សំណាងល្អ​ក៏​មិនមាន​អ្វី​ធ្ងន់ធ្ងរ គ្រាន់តែ​ឈឺចាប់​នៅ​ខាង​ក្រោយខ្នង​ពេលធ្វើ​ចលនា​តែប៉ុណ្ណោះ​។ កាលពី​ដួល​ភ្លាមៗ គឺ​ឈឺ​តែ​ខ្នង​ទេ ដល់ពេល​ព្រឹក​ឡើង​គឺ​ឈឺ​ចាក់​មកដល់​ជើង ហើយ​គ្រូពេទ្យ​គឺ​ណែ​នាំឱ្យ​សម្រាក តែ​ចៃដន្យ​ពិធីសែនក្រុងពាលី​មិនអាច​លើក​បាន ដូចនេះ​មានតែ​ខំប្រឹង​មក​ចូលរួម​។​



​បច្ចុប្បន្ន​គឺ​ត្រូវ​បន្ត​ការតាមដាន តែ​អ្វីដែល​បារម្ភ​បំផុត​គឺអាច​ប៉ះពាល់​ដល់​ឆ្អឹង ដូចនេះ​គ្រូពេទ្យ​ព្យាយាម​ណែនាំ​កុំឱ្យ​អ្នកនាង មីន ភី​ឆា​យ៉ា ធ្វើ​ចលនា​ខ្លាំងៗ និង ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ដិតដល់​ជាង​មុន ហើយក៏​ត្រូវ​មក​ពិនិត្យ​សុខភាព​ទៅតាម​ការ​ណាត់ជួប​រប​ស់​គ្រូពេទ្យ​៕ ខេ​រី​
(​ប្រភព​៖ សា​នុ​ក​)


Related