ពេជ្រ អា​វី​ហ្សា កុហក​រហូត​

Sanofi

​មួយរយៈ​កន្លងមក ទំនាក់ទំនង​រវាង​ស្រី​ស្អាត ពេជ្រ អា​វី​ហ្សា និង គូស្នេហ៍​ហាក់​មិនសូវ​ល្អ​នោះទេ រហូត​មាន​ព័ត៌មាន​ថា អ្នក​ទាំងពីរ​បាន​បែក​ផ្លួ​វ​គ្នា សូម្បីតែ ពេជ្រ អា​វី​ហ្សា​ផ្ទាល់​ក៏បាន​ប្រាប់ថា ចំណង​ស្នេហ៍​របស់​នាង​ពិតជា​ជួប​បញ្ហា​មែន​។ ហើយ​នាង​ព្យាយាម​ចេញទៅ​កម្សាន្ត​នៅតាម​ខេត្ត និង ក្រៅប្រទេស​ដើម្បី​បន្លប់​ភាពឈឺចាប់​ក្នុង​ចិត្ត និង បន្ធូរ​អារម្មណ៍​ជាមួយ​បរិយាកាស​បរិសុទ្ធ​ជាមួយ​មិត្តភក្តិ​ផ្សេងៗ​ដោយ​ពុំមាន​វត្តមាន​គូស្នេហ៍​នាង​ទៅជា​មួយ​ឡើយ​។​


​ទោះជា​យ៉ាងនេះ​ក្តី​ថ្មីៗ​នេះ មាន​គេ​ឃើញ ពេជ្រ អា​វី​ហ្សា និង គូស្នេហ៍​នៅតែមាន​ភាព​ផ្អែមល្ហែម និង ល្អូកល្អើន​នឹង​គ្នា​ដូចជា​ពេលមុន អ្នក​ទាំងពីរ​ថែមទាំង​បាន​បណ្តើរគ្នា​ទៅ​ដើរ​កម្សាន្ត​នៅ​ខេត្ត ព្រះសីហនុ សៀមរាប និង ចេញទៅ​ប្រទេស​ថៃ​ហាក់បីដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​នោះទេ​។ ចុងក្រោយ​នេះ​មាន​ព័ត៌មាន​ថា មូលហេតុ​ដែល ពេជ្រ អា​វី​ហ្សា និយាយថា បែក​ពី​សង្សារ​គ្រាន់តែ​ជា​ពាក្យ​កុហក​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​តែប៉ុណ្ណោះ​។


​ជាក់ស្តែង​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​កម្មវិធី​មង្គលការ​របស់ គង់ សុធា​រិ​ទ្ធ ស្រាប់តែ​ឃើញ​ស្រី​ស្អាត ពេជ្រ អា​វី​ហ្សា បាន​តុបតែង​ខ្លួន​យ៉ាង​ស្អាត​ថែមទាំង​បាន​បណ្តើរ​គូស្នេហ៍​របស់ខ្លួន​ទៅ​ចូលរួម​កម្មវិធី​នោះ​ផងដែរ អ្នក​ទាំងពីរ​ថែមទាំង​បង្ហាញ​នូវ​ភាពស្និទ្ធស្នាល​នឹង​គ្នា​យ៉ាង​ផ្អែមល្ហែម​បំផុត​។


​បើតាម​ប្រភពព័ត៌មាន​ពី​អ្នក​ក្នុង​សិល្បៈ​បាន​បង្ហើប​ប្រាប់ថា ពេជ្រ អា​វី​ហ្សា និង​សង្សារ​មិនបាន​បែកផ្លូវ​គ្នា​នោះទេ ចំណង​ស្នេហ៍​អ្នក​ទាំងពី​នៅតែ​ស្និទ្ធស្នាល និង ផ្អែមល្ហែម​ដូច​មុន​។ មូលហេតុ​ដែល ពេជ្រ អា​វី​ហ្សា និយាយថា​នាង​បែក​ពី​សង្សារ​នោះ​គឺ​ដើម្បី​ចង់​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​តែប៉ុណ្ណោះ ការពិត​អ្នក​ទាំងពីរ​នៅតែ​បណ្តើរគ្នា​ទៅ​ញុំ​ា​អាហារ និង ទៅ​ដើរ​កម្សាន្ត​រួមគ្នា​ដូចពេលមុន សូម្បីតែ​ពេល​នាង​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​ក៏មាន​វត្តមាន​គូស្នេហ៍​របស់​នាង​ទៅជា​មួយ​ដែរ​។​


​ពេជ្រ អា​វី​ហ្សា ធ្លាប់បាន​បញ្ជាក់​ប្រាប់ថា នាង​បាន​ឈ្លោះ​គ្នា​ជាមួយ​គូស្នេហ៍​ជាង​មួយខែ​មកហើយ ក្តី​ស្រលាញ់​របស់​នាង​ចំពោះ​សង្សារ​នៅត្រឹមតែ ៥០ ភាគរយ ប៉ុណ្ណោះ ពីព្រោះ​សង្សារ​របស់​នាង​ជា​មនុស្ស​មាន​ចរិត​ឆេវឆាវ និង ប្រចណ្ឌ​ច្រើន ប៉ុន្តែ​គាត់​បាន​ព្យាយាម​ផ្សះផ្សា និង លួងលោម​សុំ​ត្រូវ​រូ​វ​គ្នា​ជាមួយ​នាង​វិញ​ជា​រៀងរាល់ថ្ងៃ​។ ពេជ្រ អា​វី​ហ្សា ថែមទាំង​បានដាក់​លក្ខខណ្ឌ​ទៅ​គូស្នេហ៍​របស់ខ្លួន​ថា បើ​ចង់​រក្សា​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឡើងវិញ  ត្រូវ​ផ្លាស់ប្តូរ​ចិត្តគំនិត កុំ​ប្រចណ្ឌ​ខ្លាំងពេក បើ​អាច​កែប្រែបាន​ខ្លះ នាង​សង្ឃឹមថា ស្នេហា​នេះ​នឹង​អាច​រក្សាបាន​ដូចដើម​។ ថ្វីត្បិតតែ​មានរឿង​រកាំ​រ​កូ​ស​បន្តិចបន្តួច តែ ពេជ្រ អា​វី​ហ្សា និង គូស្នេហ៍​តែងតែ​ជួប​មុខ​គ្នា​រាល់ថ្ងៃ និង ញុំ​ា​អាហារ​រួមគ្នា​គ្រប់ពេលវេលា ។ អា​លី​ណា

Related