ក្លូ កា​ដា​សៀន ដក​ពាក្យបណ្តឹង​លែង​ប្តី តែ​បណ្តើរ​សង្សារ​ចូល​ក្លឹប​

Sanofi

​កាលពីពេល​ថ្មីៗ​នេះ​មាន​អ្នកកាសែត​លួច​ថត​បាន​រូបនាង ក្លូ កា​ដា​សៀន (Khloe Kardashian) និង លោក​ជេ​ម​ស៍ ហា​ដិ​ន (James Harden) កំពូល​កីឡាករ​បាល់បោះ NBA ក្នុងពេលដែល​ពូកគេ​លួច​ណាត់​ជួបគ្នា​ស្ងាត់ៗ​នៅក្នុង​ក្លឹប​រាត្រី​មួយនា​ទីក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស នា​ពាក់កណ្តាល​អា​ធ្រ​ត្រ​ពី​ចុង​សប្តាហ៍​មុននេះ ដោយ​ពួកគេ​បាន​សាសង​គ្នា​នូវ​ពាក្យពេចន៍​ស្នេហា ព្រម​ជាមួយនិង​ភាពសប្បាយ​រីករាយ​ជាមួយគ្នា​អស់​រយៈពេល​ពីរ​ម៉ោង ទើប​ពួកគេ​បែក​គ្នា​រៀងៗ​ខ្លួន​។




​នេះ​ជា​លើកដំបូង​ហើយ​ក្រោយពី​ប្តី​នាង​គឺ​លោក ឡា​ម៉ា អូ​ដុំ (Lamar Odom) កំពូល​កីឡាករ NBA ជួប​ឧប្បត្តិហេតុ​សន្លប់​បាត់ស្មារតី បន្ទាប់ពី​លេបថ្នាំ​លើស​កម្រិត​ដែល​នាង ក្លូ កា​ដា​សៀន ណាត់ជួប​មិត្ត​ប្រុស ហា​ដិ​ន ។ ម្យ៉ាងទៀត​បន្ទាប់ពី​លោក អូ​ដុំ ជួប​ឧប្បហេតុ​រួចមក គឺ​នាង​នៅ​កំដរ​រហូត ហើយ​ក្នុងអំឡុងពេល​នោះដែរ នាង​ក៏បាន​ដក​ពាក្យសុំ​លែងលះ​ជាមួយ​លោក ឡា​ម៉ា អូ​ដុំ ផងដែរ ។



​ប៉ុន្តែ​នៅពេលដែល​ផ្តល់​បទសម្ភាសន៍​ជាមួយនឹង​ទស្សនា​វ​ដ្តី People នាង​បាន​បាន​និយាយថា អ្វីដែល​នាង​បានធ្វើ​កន្លងមក គឺ​មិនមែន​មានន័យថា នាង​ត្រូវ​រូ​វ​ជាមួយនឹង​ស្វាមី​លោក ឡា​ម៉ា អូ​ដុំ នោះឡើយ ហើយ​ជា​ចុងក្រោយ​នាង​ក៏បាន​បញ្ជាក់​ផងដែរ​ថា នាង និង ហា​ដិ​ន នៅតែមាន​ទំនាក់​ទំនងជា​គូស្នេហ៍​ដដែល ។ ដូច្នេះ​គេ​នៅតែ​រង់ចាំ​មើលថា តើ​ទៅ​ថ្ងៃមុខ​ចំណងស្នេហា​ត្រីកោណ​នេះ​នឹងមាន​រឿង​អ្វី​កើតឡើង​ទៀត​? ៕ គ ឡេង


នាង ក្លូ កាដាសៀន (Khloe Kardashian) និង សង្សារលោកជេមស៍ ហាដិន (James Harden)


នាង ក្លូ កាដាសៀន (Khloe Kardashian) និង ស្វាមីលោក ឡាម៉ា អូដុំ (Lamar Odom)

Related