គូ​ស្នេហ៍​​​​សុំ​រៀបការ​កំពូល​ផ្អែម​​ ឈ្នះ​​ពាន​សុំ​រៀប​ការ​ល្អ​បំផុត​​​ប្រចាំ​ឆ្នាំ

គូ​ស្នេហ៍​​​​សុំ​រៀបការ​កំពូល​ផ្អែម​​ ឈ្នះ​​ពាន​សុំ​រៀប​ការ​ល្អ​បំផុត​​​ប្រចាំ​ឆ្នាំ

​​​​​បុរស​​​ជនជាតិ​ថៃ ឈ្មោះ Ariya Kumpilo ​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ទីក្រុង​បាំង​កក បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​រាប់​ម៉ឺន​នាក់ ​ក្ដី​រំភើប​ និង​រំជួល​ចិត្ត​ ក្រោយ​លោក​បាន​ស្នើសុំ​មិត្ត​ស្រី​​ តាមរបៀប​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។

 

​បន្ទាប់​ពី​លោក​បាន​បង្ហោះ​វីដេអូ​​​នោះចូល​ក្នុង​គណនី​ Facebook របស់​ខ្លួន ​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​មាន​អ្នក​ចូល​មើល​ជាង ៣លានដង ​និង​បាន​ឈ្នះ​ជា​ផ្លូវការ​សម្រាប់​ពានរង្វាន់​​​​ការ​ស្នើសុំ​រៀប​អាពាហ៍ពិពាហ៍​ល្អ​ជាងគេ​បំផុត​​នៅ​ថៃ។ អ្នក​ប្រើ​ប្រាស់​ Facebook និយាយ​ថា ពួកគេ​​ស្ទើរ​គ្រប់​គ្នា​ស្រក់​ទឹក​ភ្នែក ដោយ​ក្ដី​រំភើប ​ក្រោយ​ឃើញ​​សកម្មភាព​សារភាព​ស្នេហ៍ និង​សំណើ​សុំ​រៀបការ​បែបនេះ។

 

គូ​ស្នេហ៍​​​​សុំ​រៀបការ​កំពូល​ផ្អែម​​ ឈ្នះ​​ពាន​សុំ​រៀប​ការ​ល្អ​បំផុត​​​ប្រចាំ​ឆ្នាំ

 

ក្នុង​វីដេអូដោយ​ចាប់​ផ្ដើម​ដំបូង​ចេញ​ពី​រមណីយដ្ឋាន​មួយ លោក Ariya ​បាន​​​នាំ​មិត្ត​ស្រី​ឈ្មោះ Ploy ជិះ​ក្នុង​កូន​ឡាន​តូច​មួយ ​និង​ប្រាប់​នាង​ថា គាត់​នឹង​​ទៅ​​បង្កើត​ Show មួយ​ឲ្យ​នាង។ ​កញ្ញា Ploy បដិសេធ​ដោយ​មិន​ដឹង​ខ្លួន ​តែ​នាង​ព្រម​ទៅ​ជាមួយ។

 

ដើម្បី​​ធ្វើ​ឲ្យ​ Ploy ភ្ញាក់​ផ្អើល​ លោក Ariya បាន​នាំ​មិត្ត​ភក្តិ​ គ្រួសារ​ របស់​នាង និង​តុក្កតា Minions ​ចេញ​មក​រាំ​​ពីក្រោយ​កូន​ឡាន​កំពុង​បើក​តិចៗ មុន​ពេល​លោក​ Ariya ឈប់ ​​លើក​សារ​ក្នុង​ក្រដាស និង​បំពាក់​ចិញ្ចៀន។

 

ចំណែក​កញ្ញា Ploy និយាយ​ទាំង​ក្ដី​រំភើប និង​ទឹកភ្នែក​ហូរ​ថា «អរគុណ បង​ខ្លាំង​ណាស់ ដែល​ទុក​ចិត្ត​អូន ព្រម​កសាង​​​ជីវិត​​ជាមួយ​នារី​សាមញ្ញ​បែបនេះ ដែល​មិន​មាន​អ្វី​អស្ចារ្យ​ទាល់​តែ​សោះ​។ ប៉ុន្តែ​​ពេល​អូន​មាន​បង អូន​មិន​ខ្លាច​ប្រឈម​នឹង​អ្វីៗ​ទាំងអស់។ បង​ជា​កម្លាំង​ចិត្ត​ ជា​អ្នក​គាំទ្រ និង​ជា​​មនុស្ស​ជាទី​ស្រលាញ់​​របស់​អូន។ បង​ជា​​ដៃ​គូ​រួម​រស់​មួយ​ជីវិត ដែល​អូន​គិត​ថា អូន​មិនធ្លាប់​ជួប។ អូន​សន្យា​ចាប់​ពី​ពេល​នេះ​តទៅ​ថា អូន​នឹង​តែងតែ​ធ្វើ​ឲ្យ​បង​ញញឹម សើច និង​រីករាយ ច្រើន​ជាង​ទុក្ខ​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​កំណើត​របស់​​អូន អូន​ចង់បាន​របស់​មួយ​គឺ​….»។​​​​
​​​​
ពេល​នោះ​​លោក Ariya បាន​លុតជង្គង់ ​និង​និយាយ​វិញ​ថា «រៀបការ​នឹង​បង​ទៅ»។

 

តោះ! ទៅ​មើល​វីដេអូទាំងអស់គ្នា ខាង​ក្រោមនេះ៖

ขนทั้งเพื่อนทั้งญาติเธอ มาขอขนาดนี้ ถ้าไม่แต่งด้วยก็งอนแล้ว ( …ขนทั้งญาติเธอ เพื่อนเธอ มาขอเธอแต่งงานจ้า

Posted by Klong Ariya Kumpilo on Wednesday, November 4, 2015

 
​ចុចអាន៖ កំពុង​​គេច​ពី​គ្រោះថ្នាក់ មិត្ត​ប្រុស​សុំ​រៀបការ​ ធ្វើ​ឲ្យ​នាង​ទប់​ទឹក​ភ្នែក​មិន​បាន

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ bangkok coconuts