ឃាត់ខ្លួន ជនសង្ស័យពីរនាក់ ប្ដីប្រពន្ធ ជាប់សង្ស័យចែកចាយ គ្រឿងញៀង

ក្រចេះ ៖ កំលាំងអធិការ នគរបាលស្រុកស្នួល បានឃាត់ខ្លួន ជនសង្ស័យពីរនាក់ ប្ដីប្រពន្ធ័បញ្ជូន ទៅការិយាល័យ ប្រឆាំង គ្រឿងញៀន កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ពាក់ពន្ជ័ករណីជួញដូរគ្រឿងញៀន ដែលឃាត់ ខ្លួននៅមុខវិទ្យាល័យ ហ៊ុន សែន ស្នួល ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

នគរបាលស្រុកស្នួល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលាម៉ោង១០និង៥៥នាទី កំលាំងជំនាញ នគរបាល ស្រុកស្នួល សហការជាមួយប៉ុស្តិរដ្ឋបាល ឃុំស្នួលដឹកនាំដោយលោក វរះសេនីយ៍ទោ ចាន់ សុខគីម អធិការ នគរបាលស្រុកស្នួល បានចុះបង្រ្គាបករណីជួញដូរគ្រឿងញៀន មួយករណីនៅមុខ វិទ្យា ល័យហ៊ុន សែន ស្នួលឃាត់ខ្លួន បានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២នាក់ប្ដី ប្រពន្ធ័កំពុងជិះម៉ូតូ ១គ្រឿង ឈ្មោះអាត ស្រន់ ភេទប្រុស អាយុ៣២ឆ្នាំ ជាប្ដីនិងប្រពន្ធឈ្មោះឆន ចាន់ធឿន អាយុ៣២ឆ្នាំ អ្នកទាំងពីរស់ នៅភូមិក្បាលស្នួល ឃុំស្នួលស្រុកស្នួល ភ្លាមៗនោះ សមត្ថកិច្ចឆែកឆេរកឃើញម្សៅក្រាម ពណ៍ស សង្សយ័ថា ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន៣កញ្ចប់ធំៗ ដែលដាក់ ក្នុងកូនជ្រូកដីពណ៍ក្រហម ប្រាក់ចំនួន ៩៥០០០រៀល ។ លុះដល់វេលាម៉ោង១១និង២០នាទីថ្ងៃខែឆ្នាំដដែល ដោយមានការ បញ្ជាពី លោកធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តក្រចេះនិងមាន ការចូលរួមពីលោកឡុង នឿន មេភូមិ ក្បាលស្នួល សមត្ថកិច្ចឈានដល់ការឆែកឆេផ្ទះរបស់ជនសង្ស័យទាំងពីរនាក់ នៅភូមិឃុំខាងលើក្រោយ ពេលឆែកឆេ សមត្ថកិច្ចរកឃើញម្សៅក្រាមពណ៍ស ប្រភេទមេតំហ្វេតាមីន ចំនួន៣កញ្ចប់តូចៗ និងថង់ប្លាស្ទិច សំរាប់ច្រកគ្រឿងញៀន មួយចនួនធំនិងសំភារះសំរាប់ជក់គ្រឿងញៀនមួយចំនួនផងដែរ។

ក្រោយពពេលធ្វើការសួរបំភ្លីស្រង់យកចំលើយជនសង្សយ័ឈ្មោះឆន ចាន់ធឿន បានឆ្លើយសារភាពថា ខ្លួនមិន បានប្រើប្រាសជក់គ្រឿងញៀន ពីមុនមកទេប៉ុន្តែខ្លួនបានជួញដូរគ្រឿងញៀន រយះពេលបីឆ្នាំមកហើយកន្លងមក ខ្លួនទិញគ្រឿងញៀនពីឈ្មោះស្រេ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ រស់នៅចំនុចវត្តផ្សាស្នួល យកមកចែកឲ្យ ម៉ូយក្នុង ១កញ្ចប់តូចៗ ចំណេញបានពីរបីម៉ឺនរៀល ។ នៅថ្ងៃកើតហេតុ មានបុរសម្នាក់មិនស្គាល់ អត្តសញ្ញាណ បានគម្មុងទិញគ្រឿងញៀនពីខ្លួនចំនួន៣ជីក្នុងតំលៃ៣លានរៀល ។ ចំណែកជនសង្ស័យឈ្មោះអាត ស្រន់ បានសារភាពថា ខ្លួនបានជក់គ្រឿងញៀនអស់រយះពេលពីរឆ្នាំមកហើយ ប៉ុន្តែប្រពន្ធរបស់ខ្លួនជាអ្នកជួញ ដូរគ្រឿងញៀនខ្លួនបានណែនាំឲ្យឈប់ជូញដូរបន្តទៀតតែនាងមិនស្ដាប់ ។

លោកកែវ ចាន់ធី នាយការិយាលយ័ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ពីរនាក់ប្ដីប្រពន្ធត្រូវ កំលាំង របស់លោកនិងបញ្ជូនទៅសាលាបំបូងខេត្តក្រចេះ ដើម្បីចាត់ការបន្ត ៕

ឃាត់ខ្លួន ជនសង្ស័យពីរនាក់ ប្ដីប្រពន្ធ ជាប់សង្ស័យចែកចាយ គ្រឿងញៀង

ឃាត់ខ្លួន ជនសង្ស័យពីរនាក់ ប្ដីប្រពន្ធ ជាប់សង្ស័យចែកចាយ គ្រឿងញៀង