កម្លាំងនគរបាលខេត្ត ចុះបង្ក្រាបបានអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន បាន០២នាក់ ក្នុងឃុំនរាយណ៍

កំពត៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន០២នាក់ រួមនឹងវត្ថុតាង ត្រូវបាន កម្លាំងនគរបាល នៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្ត ចុះធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៥ ចំណុចក្នុងភូមិសាស្ត្រ នៃភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា៖ ជនសង្ស័យទាំងពីរ: ទី១/ឈ្មោះកែវ សុធា ភេទប្រុស អាយុ២៤ឆ្នាំ និងទី២/ឈ្មោះលឹម រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ ទាំងពីរនេះ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងនិងខេត្តកំពត។

វត្ថុតាងដែលរឹបអូសបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់ មានតម្លៃក្នុង១កញ្ចប់៣០០ដុល្លា, ម៉ូតូ ០១គ្រឿង ។

មន្ត្រីរូបនេះបន្តថា ក្រោយពីកម្លាំង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាម ក៏នាំខ្លួន យកទៅសាកសួរនៅ ឯស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

កម្លាំងនគរបាលខេត្ត ចុះបង្ក្រាបបានអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន បាន០២នាក់ ក្នុងឃុំនរាយណ៍