សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកាជូន ប្រជាពលរដ្ឋ ជនចូលនិវត្តន៏ និងគ្រូបង្រៀន ជាង៣០០គ្រួសារ នៅឃុំដើមឫស

កណ្តាល៖ ប្រជាពលរដ្ឋ ជនចូលនិវត្តន៏ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងគ្រូបង្រៀន ចំនួន៣១១គ្រួសារ រស់នៅឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានទទួលថវិកា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាគមន៍ ជនចូលនិវត្ត សរុបជាង១៥លានរៀល ដែលអំណោយទាំងនេះ ត្រូវបានលោក នួន ណារិន្ទ និងលោក ដួង ហេង អនុប្រធាន គណ:ពង្រឹង ចុះជួយស្រុកកណ្តាលស្ទឹង និងជាប្រធាន-អនុប្រធានទី១ គណ:ពង្រឹងចុះជួយ ឃុំដើមឫស ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។

នៅចំពោះប្រជាពលរដ្ឋ គ្រូបង្រៀន និងជនចូលនិវត្តន៏ ទាំង៣១១ គ្រួសារ ទាំងលោក នួន ណារិន្ទ និងលោក ដួង ហេង បានលើកឡើងពីការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ លើផ្ទៃប្រទេស ក្រោម ការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ទាំងនេះហើយ បានធ្វើឲ្យជីវភាពរបស់ ប្រជាពលរដ្ឋ មានភាពធូធារ ពីមួយឆ្នាំៗទៅមួយឆ្នាំ។

លោក ដួង ហេង បានថ្លែងថា សម្រាប់ជនចូលនិវត្តន៏ ជាឃ្លាំងស្តុកចំណេះដឹង និងបទពិសោធន៏ ដែលមនុស្ស និងក្មេងជំនាន់ក្រោយ មិនអាចកាត់ផ្តាច់បាន ហើយត្រូវរៀនសូត្រតាម និងម្យ៉ាងទៀត ជនទាំងនេះ បានឆ្លងបទ ពិសោធន៏ ក៏ដូចជាចូលរួមកសាង ជាតិមាតុភូមិ ក្រោយថ្ងៃ៧មករា ដែលមិនអាចបំភ្លេចបាន នូវគុណសម្បត្តិ ទាំងនេះ ដូច្នេះប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះបញ្ហាទាំងនេះ។

ដោយឡែក សម្រាប់គ្រូបង្រៀនវិញ ត្រូវបានលោក ចាត់ទុកថា ជាថ្នាល់បណ្តុះបណ្តាល មួយដ៏សំខាន់បំផុត សម្រាប់បណ្តុះបណ្តាល កូនអ្នកភូមិអ្នកស្រុក តាមមូលដ្ឋានរៀនបានខ្ពង់ខ្ពស់ ហើយជាទំពាំង ចូលរួមកាសាង និងអភិវឌ្ឍន៏ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ។

ក្រោយបញ្ចប់ការសំណេះសំណាល និងផ្តល់ថវិការួចមកថ្នាក់ដឹកនាំ ទាំង២នាក់ បាននាំយកអំណោយរបស់ ប្រធានកាកបាទក្រហម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនជនប្រជាពលរដ្ឋ ២គ្រួសារ ដែលគ្មានទីពឹង នៅឃុំដើមឫស នោះផងដែរ៕