កម្លាំងនគរបាល ក្រុងបានលុង ឃាត់ខ្លួនជន សង្ស័យ២នាក់ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន

រតនគិរីៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង នគរបាលក្រុងបានលុង ឃាត់ខ្លួនពីបទចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដែរប្រព្រឹត្តទៅកាលពីវេលាម៉ោង ១៨យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ការចុះបង្ក្រាបនេះដែរធ្វើ២ កន្លែងផ្សេងគ្នា ដោយករណីទី១ស្ថិតក្នុងសង្កាត់យក្សឡោម និងករណីទី២ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោកតេង សាវុធ អធិការរងនគរបាលក្រុង បានលុងបានប្រាប់ឲ្យដឹងថា ករណីចុះបង្ក្រាបគ្រឿងញៀននេះ មានការសម្រប សម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយកម្លាំងនគរបាលក្រុង បានលុង សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ឡាបានសៀក និងកម្លាំងនគបាលប៉ុស្តិ៍យក្សឡោម ឃាត់ខ្លួនជន សង្ស័យបាន២នាក់ ទី១ឈ្មោះ មឿង ចាន់គា ហៅអាខ្មៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង រឹបអូសបាននៅសារធាតុញៀន ប្រភេទម្សៅក្រាម ពណ៌សចំនួន៥កញ្ចប់ធំ ឃាត់ខ្លួននៅចំណុចភូមិគ្រឹះធី សុផា ស្ថិតនៅភូមិឡាប៉ូ សង្កាត់យក្សឡោម និងទី២ឈ្មោះ ផាន ខឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ឃាត់ខ្លួននៅចំណុចមុខក្លិបខារ៉ាអូខេ ដានវើល ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចក៏បានផ្ទុះអាវុធចំនួន៣គ្រាប់ ផងដែរនៅចំណុចមុខក្លិប ខារ៉ាអូខេដានវើល។

បច្ចុប្បន្នជនសង្សយទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ូស្តិ៍សង្កាត់ឡាបានសៀក រងចាំបំពេញសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

កម្លាំងនគរបាល ក្រុងបានលុង ឃាត់ខ្លួនជន សង្ស័យ២នាក់ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន

កម្លាំងនគរបាល ក្រុងបានលុង ឃាត់ខ្លួនជន សង្ស័យ២នាក់ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន