គណពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល ចុះដោះស្រាយ កង្វល់របស់ប្រជាជន

កណ្តាល ៖  លោកបណ្ឌិត រស់ វណ្ណា អនុប្រធានក្រុមការងារថ្នាក់ជាតិ ប្រធានគណពង្រឹង មូលដ្ឋានស្រុកអង្គស្នួល និង ប្រធានគណពង្រឹង ឃុំបែកចាន ឃុំក្រាំងម្កាក់ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានចូលរួមក្នុងវេទិការ សំណេះសំណាល ជា មួយក្រុមប្រឹក្សា ឃុំ/ប្រធាន-អនុប្រធាន ភូមិនិងប្រជាការពារនិងប្រជាជន ដែលអមដំណើរដោយក្រុមការងារ ថ្នាក់កណ្តាលព្រមទាំងមានការចូលរួមពី លោកអភិបាលរងស្រុក/លោកប្រធានក្រុមប្រឹក្សាស្រុក-មន្រ្តីនគរបាល /យោធានិងមន្ទីរនាៗជុំវិញស្រុក-លោកមេឃុំលំហាច ដែលមានចំនួន សរុបចំនួន ១៩៧ នាក់។

ក្រោយពីស្តាប់មតិស្វាគមន៏និង របាយការណ៍សង្ខេប  របស់ លោក តំណាងឃុំ ក្រាំងម្កាក់រួចមក លោកបណ្ឌិត រស់ វណ្ណា បានមានប្រសាសន៍ដោយសុំឲ្យប្រជាជនមានមតិពាក់ព័ន្ធនិងកង្វះខាត-តម្រូវការ-កង្វល់និងការខ្វះ ចន្លោះរបស់មន្ត្រីភូមិ-ឃុំ-ស្រុកដល់បងប្ហូន ។ដោយមានការចូលរួមយ៉ាងផុលផុសពីសមាជិក អង្គប្រជុំនោះ សំណូមពរមួយចំនួនត្រូវបានលើកឡើង៖១- បញ្ហាវត្តខ្ពប ប្រជាជន សុំអោយមានលោកដើម្បីធ្វើបុណ្យ និងថែរទាំវត្ត។២- បញ្ហាទឹក គឺកុងទ័រដើរលឿន។៣-ជួសជុលផ្លូវក្នុងភូមិដោយដាក់ដីក្រហម(ភូមិ ត្រពាំងស្វាយ-ក្រាំងម្កាក់-អង្គពពាយ) ។ ៤-បញ្ហាដីទំនាស់ ភូមិត្រពាំងស្វាយ ។ ៥- ភូមិត្រពាំងខ្ទឹម វត្តព្រះឥន្ទសាមគ្គីធម៍លិចទឹក-អត់ប្រព័ន្ធលូ ។៦-ភូមិត្រពាំងនប់ សុំថវិការក្រាលការ៉ូរោងបុណ្យ។៧-ប្រជាការពារសុំ អាយកូម  ០៧  គ្រ។

ក្រោយពីបានស្តាប់ការលើកឡើងរបស់ប្រជាជនរួចមក លោកបណ្ឌិតរស់ វណ្ណាបានមានមតិនិងដោះស្រាយ ជូនដូចជា ករណី វត្តខ្ពបកំពុងដោះស្រាយជូន/បញ្ហាកុងទ័រទឹកលោកមេឃុំដោះស្រាយ ជាបន្ទាន់ជាមួយខាងផ្គត់ ផ្គង់ទឹក បញ្ហាដីទំនាស់ សុំអោយប្រជាជនសំរុះសំរួលជាមួយគ្នា ជួសជុលផ្លូវបានឯកភាពដោះស្រាយ តាមសំណូមពរ ប៉ុន្តែត្រូវធ្វើប្រឡាយអមផ្លូវ/ឯកភាពផ្តល់ជូនការក្រាលការ៉ូរោងបុណ្យ និង អាយកូម ០៧ គ្រ។

លោកបណ្ឌិតរស់ វណ្ណាក្នុងពិធីសំណេះសំណាល បានបកស្រាយជូនអំពីបច្ចុប្បន្នភាព នៃសភាពការណ៍ នយោបាយនិងបានជំរាបជូនអង្គប្រជុំអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដូចជា៖

បានដកយកការលក់សំបុត្រចូល ទស្សនាប្រាសាទអង្ករវត្ត ពីក្រុមហ៊ុនឯកជនមករដ្ឋគ្រប់គ្រង-ការតំឡើង បៀវត្សគ្រូបង្រៀន-មន្ត្រីរាជការ-កំលាំងប្រដាប់អាវុទ្ធ/ប្រាក់ខែកម្មករកម្មការិនី និងមិនយកពន្ធ នាំចូលលើសំភារះកសិកម្មព្រមទាំងលើកលែងពន្ធម៉ៅ

ការផ្សារ /ឆ្នាំ២០១៦ ក៏មិនយកពន្ធផ្លូវម៉ូតូ-ម៉ូតូកង់បីផងដែរ។ លោកបណ្ឌិតរស់ វណ្ណា បានស្នើសូមបងប្អូនមេត្តា គិតគូរអោយបានច្បាស់លាស់ដោយកុំជឿការឃោសនានិងការអូសទាញរបស់ពួកជ្រុលនិយមដែលជាហេតុ នាំអោយប្រទេសជាតិធ្លាក់ដល់ក្តីមហន្តរាយនិងបាត់បង់សេដ្ឋកិច្ចជាតិនិងការងាររបស់ កូនចៅយើង ។ ជាមួយគ្នានេះដែរ លោកបណ្ឌិត ប្រធានបានប្រគល់ជូនឃុំលំហាច នូវសំភារះដូចខាងក្រោម  ៖

 - សម្លៀកបំពាក់ ប្រជាការពារ ១៨កំប្លេរ   ។

  -   អាយកូម GP-300 ចំនួន ០៨ គ្រឿង    និង ចូលបុណ្យកឋិនវត្តកោះចំនួន  ១,០០០,០០០ រៀល៕

គណពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល ចុះដោះស្រាយ កង្វល់របស់ប្រជាជន

គណពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល ចុះដោះស្រាយ កង្វល់របស់ប្រជាជន

គណពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល ចុះដោះស្រាយ កង្វល់របស់ប្រជាជន

គណពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល ចុះដោះស្រាយ កង្វល់របស់ប្រជាជន

គណពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល ចុះដោះស្រាយ កង្វល់របស់ប្រជាជន

គណពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល ចុះដោះស្រាយ កង្វល់របស់ប្រជាជន