ពលរដ្ឋ៧គ្រួសារ ដាក់ពាក្យប្ដឹងម្ចាស់ រថយន្តដេញបុកគ្នា បង្កឲ្យមានអគ្គិភ័យឆេះផ្ទះ ទាមទារសំណងជាង៨ម៉ឺនដុល្លារ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ចំនួន៧គ្រួសារ ដែលបានរងគ្រោះ ខូចខាតសម្ភារ និងឆេះផ្ទះ ក្រោយពីរថយន្ត បង្កហេតុបានដេញ បុកគ្នា ជ្រុលបុកផ្ទះលក់សាំង បណ្ដាលឲ្យមានគ្រោះអគ្គិភ័យកើតឡើង ឆេះរាលដាល ដល់ផ្ទះរបស់ពួកគាត់ កាលពីម៉ោង ០០និង៣៥ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បាននាំគ្នាដាក់ពាក្យទៅកាន់ ការិយាល័យចរាចរផ្លូវគោក នៃស្នងការរដ្ឋានរាជធានីភ្នំពេញ និងបានទាមទារសំណងជំងឺចិត្ត ប្រមាណជាង៨ម៉ឺនដុល្លារ អាមេរិក ចំពោះការខូចខាតទាំងអស់នេះ ។

យោងតាមពាក្យបណ្ដឹងដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៧គ្រួសារ បានដាក់ពាក្យបណ្ដឹង លើករណីរថយន្តបង្កគ្រោះថ្នាក់ចរាចរ បង្កឲ្យមានអគ្គិភ័យឆេះផ្ទះ និងបង្កស្នាមរបួសខាតបង់សម្ភារ និងខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈអ្នកបើកបររថយន្តបង្កហេតុ បានទុករថយន្តចោល រត់គេចខ្លួនបាត់ ពុំបានទទួលខុសត្រូវ នូវសំណងខូចខាត ខាងលើនេះឡើយ ។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណ១យប់ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ដ៏សាហាវមួយ ដោយយុវជនស្ទាវបានបើកឡានដេញបុកគ្នា ជ្រុលទៅបុកផ្ទះលក់សាំង និងហ្គាស បណ្តាលឲ្យផ្ទុះស្លាប់ស្រ្តីម្នាក់ នៅក្នុងភ្លក់ភ្លើងគួរឲ្យអាសូរ នៅចំណុចម្តុំក្បែរស្ថានីយសាំងសូគីមិច ប្ញស្សីកែវ ក្នុងខណ្ឌប្ញស្សីកែវ។

រថយន្តពីរគ្រឿង ដេញបុកគ្នានោះ មានមួយម៉ាកឆ្លាម ពាក់ស្លាកលេខ៖ 2D-8072 និងមួយគ្រឿងទៀតម៉ាក កាមរី០៧ ពាក់ស្លាកលេខ៖ 2W-2627 ហើយស្ត្រីដែលស្លាប់នៅក្នុងរថយន្តនោះ គឺជាស្រ្តីជិះកាមរី០៧ ចំណែកបុរសជាអ្នកបើក បានរត់ចេញទាន់ពេល។

តាមការរៀបរាប់បានឲ្យដឹងថា ដំបូងឡានទាំងពីរគ្រឿង បានបើកប្រដេញបុកគ្នា ក៏ជ្រុលទៅបុកហាងយីហោ ២៥០០រៀល នឹងបន្តជ្រុលទៅបុកហាងលក់សាំង និងហ្គាស បណ្តាលឲ្យផ្ទុះអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ចំណែកផ្ទះត្រូវភ្លើងឆេះ ខូចខាតយ៉ាងដំណំទ្រព្យសម្បត្តិជាច្រើន និងមានម៉ូតូ៣គ្រឿងផងដែរ ត្រូវបានភ្លើងឆេះខ្ទេច៕