គ​ណ​​ប​ក្ស​​​ប្រ​ជា​​ធិ​ប​​តេ​យ្យ​​​មូ​ល​ដ្ឋា​ន​​​ប្រ​កា​ស​​​ធ្វើ​​​ស​មា​ជ​​​ដើ​ម្បី​​​ផ្លា​ស់​​ប្តូរ​​​ថ្នា​ក់​​ដឹ​ក​​នាំ​​​ថ្មី​​​

ភ្នំពេញ៖ គណ​បក្ស​​មូល​ដ្ឋាន​​ប្រ​ជា​ធិ​ប​តេ​យ្យ​នៅ​​ដើ​ម​ឆ្នាំ ​២០១៦ ​ខាង​មុខ​នេះ​គ​ណ​ប​ក្ស​​នឹ​ង​​ធ្វើ​​ស​​មា​ជ​​រ​ប​ស់​​គ​ណ​ប​ក្ស​ ដើ​ម្បី​​រៀប​ចំ​​រ​ច​នា​ស​ម្ព័​ន្ធ និ​ង​​ជ្រើ​ស​រើ​ស​​ថ្នា​ក់​ដឹ​ក​នាំ​​គ​ណ​ប​ក្ស​​ថ្មី ហើ​យ​​និ​ង​​ត្រៀ​ម​​រៀ​ប​ចំ​​ចុះ​​ឈ្មោះ​​ទៅ​​កា​ន់​​ក្រ​សួ​ង ម​ហា​ផ្ទៃ​​ជា​​លើ​ក​​ទី​​ពី​រ​​ផ​ង​​ដែ​រ ​។ ​ សូមបញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បង្កើតឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥ សព្វថ្ងៃ​មាន​លោក​យ៉េង វីរៈ ជា​ប្រធាន​។ ដោយឡែក​អ្នក​ស្ថាបនិក​គណបក្ស​នេះ គឺ​មាន​លោក​កែម ឡី អ្នក​ស្រាវជ្រាវ​ស្ថានការណ៍​សង្គម​កម្ពុជា និង​លោក​យ៉ង សាំង​កុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​ថា​សេ​ដាក​។ ​យ៉ាងណា​ក៏​ដោយ​ទាក់ទង ទៅ​និង​អ្នក​ឈរ​ឈ្នោះ​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅពេល​ធ្វើ​សមាជ​នោះ មិន​ត្រូវបាន​លោក​សាម អ៊ី​ន លើកឡើង​នោះ​ទេ​។ ប៉ុន្តែ​កាលពី​ពេល​កន្លង​មក​​នេះ ធ្លាប់​មាន​ការលើកឡើង​ថា លោក​កែម ឡី អ្នកស្រាវជ្រាវ​ស្ថានការណ៍​សង្គម និង​លោក​យ៉ង សាំង​កុមារ ប្រធាន​សេ​ដាក អាច​និង​ក្លាយជា​ប្រធាន​គណបក្ស​នេះ ហើយ​នៅ​ពាក់កណ្តាល់​ឆ្នាំ​២០១៦​​នេះ លោក​យ៉ង សាំង​កុមារ ប្រធាន​អង្គការ សេ​ដាក និង​ប្រកាស​លាលែង​ចេញពី​តំណែង​ប្រធាន​អង្គកា​សេ​ដាក ហើយ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​កម្ពុជា​៕ ដោយ៖ ចាន់ធី