ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុ​ជាមាន​មោទនភាព​ក្នុងការ​បរិច្ចាគ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ​: តំណាង​ក្រុមហ៊ុន​ថ្នាំជក់​អង់គ្លេស អាមេរិកាំង កម្ពុជា ហៅ​កាត់​ថា​(BAT) ដែលជា​ក្រុមហ៊ុន​ថ្នាំជក់​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៥​ដើម្បី​ពាំនាំ​នូវ​ថវិកា​ចំនួន ៣.០០០ ដុល្លារ​សហរដ្ឋអាមេរិក​ដែល​ទឹកប្រាក់​ទាំងនេះ​បានមកពី​ការចូលរួម​វិភាគទាន​ពី​កម្មករ និយោជិត​របស់​ក្រុមហ៊ុន​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​នេះ​។​

ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុ​ជាមាន​មោទនភាព​ក្នុងការ​បរិច្ចាគ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

​លោក​វេជ្ជបណ្ឌិត Denis Laurent តំណាង​មន្ទីរពេទ្យ​គន្ធបុប្ផា​ទទួល​ទឹកប្រាក់​ពី​លោក Sam Su និង​សហការី​តំណាង​ក្រុមហ៊ុន​ថ្នាំជក់ BAT Cambodia

​លោក Sam Su អគ្គនាយក​ក្រុមហ៊ុន BAT​បាន​ថ្លែងថា​៖ “​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​ដែល​ជួប​ការខ្វះខាត​ច្រើន​រាប់មិនអស់ ហើយ​យើង​ពិត​ជាមាន​មោទនភាព​ដែល​បាន​ជួយ​ពួកគេ​ក្នុង​គ្រា​ដែល​ចាំបាច់​បែបនេះ​”​។​

​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​BAT មិន​ត្រឹមតែ​បានផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ថែមទាំង​បរិច្ចាគ​សម្ភារ​សម្រាប់​សិក្សារ​មានដូចជា តុ ទូ កុំព្យូទ័រ​លើ​តុ​ប្រើ​រួច​ចំនួន​១០​គ្រឿង​ដើម្បី​ជួយ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​អប់រំ​មួយ​នៅក្នុង​ខេត្តសៀមរាប ដែលមាន​សិស្សានុសិស្ស​ប្រមាណ​ជា​៤០​នាក់ មកពី​គ្រួសារ​ក្រីក្រ​ដែល​រស់នៅ​ក្បែរ​ទីនោះ ក្រុមហ៊ុន​ព្រមទាំង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ​ដល់​សហគមន៍​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ក្នុង​ខេត្តកណ្តាល និង​ជា​អ្នក​ឧបត្ថម្ភ​ដ៏​សំខាន់​សម្រាប់​កាកបាទក្រហមកម្ពុជា​ផងដែរ​។ ដូចគ្នានេះដែរ កាលពី​ខែសីហា​កន្លងទៅនេះ​ក្រុមហ៊ុន​ថ្នាំជក់ BAT កម្ពុជា បាន​បរិច្ចាគ​កុំព្យូទ័រ​លើ​តុ​ប្រើ​រួច ចំនួន​១០​គ្រឿង​បន្ថែមទៀត ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​ក្នុង​ខេត្តកំពង់ធំ ដើម្បី​នាំយកទៅ​ប្រគល់​ឲ្យ​វិទ្យាល័យ​តាំងក្រសាំង និង​ការិយាល័យ​អប់រំ​ស្រុក​។​

​ក្រៅពី​សកម្មភាព​ទទួល​ខុសត្រូវ​សង្គម​BAT កាលពីពេល​ថ្មីៗ​នេះ បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ចាម ក្នុង​ការជួយ​ការពារ​បរិស្ថាន និង​លើកកម្ពស់​កំណើន​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការដាំ​ដើមឈើ​ចំនួន ៦.០០០​ដើម នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​។​

ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អាមេរិកាំង កម្ពុ​ជាមាន​មោទនភាព​ក្នុងការ​បរិច្ចាគ​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

​បុគ្គលិក​BAT​រាប់រយ​នាក់​បាន​ចូលរួម​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក្នុងស្រុក​បាធាយ​ដើម្បី​ដាំ​កូនឈើ​អម​សងខាង​ផ្លូវជាតិ​នេះ​។​

​លោក Sam Su បាន​ថ្លែងបន្តថា​៖“​ពិធី​ដាំ​ដើមឈើ​នេះ គឺ​គ្រាន់តែ​ជា​ជំហាន​ថ្មី​មួយទៀត នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បន្តបន្ទាប់​របស់ BAT ក្នុងការ​អភិរក្ស​បរិស្ថាន​ដ៏​ស្រស់ស្អាត ធនធានធម្មជាតិ​សម្បូរបែប និង​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ប៉ុណ្ណោះ ចាប់តាំងពី​ឆ្នាំ ១៩៩៨​មក ក្រុមហ៊ុន​បាន​ដាំ​ដើមឈើ​ចំនួន​ជាង ៩​លាន​ដើម​នៅ​ទូទាំងប្រទេស​កម្ពុជា​។​”

​សកម្មភាព​ទាំងអស់​ខាងលើនេះ ស្តែង​ឲ្យ​ឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ក្នុងនាម​ជា​ក្រុមហ៊ុន​សាជីវកម្ម​ដ៏​ល្អ​មួយ ដែល​ចូលរួមចំណែក​អភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា​៕