ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយជិះម៉ូតូ អត់ស្លាកលេខ ហើយរកឃើញមាន កាំបិតនិង កន្ត្រៃនៅ ជាប់នឹងខ្លួន

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ ខណ្ឌឬស្សីកែវ ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូអត់ស្លាកលេខ ហៅឈប់សួរនាំ មិនព្រមឈប់ ក៏ដេញតាមកាក់បានរកឃើញ មានកាំបិតបុ័ងតោមួយ និងកន្រ្តៃមួយ កាលពីវេលាម៉ោង ១២និង៤៥នាទី រំលងអាធា្រត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ‌ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មមាន ពីសមត្ថកិច្ច ដែលកំពុងល្បាត ក្នុងមូលដ្ឋានបានឲ្យដឹងថា ខណៈល្បាតមកដល់ ចំណុចគល់ស្ពាន លីយ៉ុងផាត់ ស្រាប់តែប្រទះឃើញជនសង្ស័យ ២នាក់ជិះម៉ូតូ មួយគ្រឿងម៉ាក និច ពណ៌សលាយត្រួយចេក អត់ស្លាកលេខ ទិសដៅពីជើងទៅត្បូង ក៏បានឃាត់សួរនាំ តែជនសង្ស័យមិនព្រមឈប់ ទើបសមត្ថកិច្ច ដេញតាមរហូតដល់ផ្លូវ ទាល់មុខផ្សារទួលសង្កែ ទើបសមត្ថកិច្ចឃាត់បានយកទៅ សួរនាំឆែកឆេករកឃើញ មានកាំបិតបុ័ងតោ មួយ និងកន្រ្តៃមួយ ។

ជនសង្ស័យមានឈ្មោះ សុខ សុផៃ ហៅអាម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាងដែក ស្នាក់នៅភូមិទេពប្រណម ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ លុយជីអា័ងំ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរអ៊ុតម៉ូតូ ស្នាក់នៅភូមិឧតង្គ ឃុំវាំងចាស់ ស្រុកពញាឮខេត្តកណ្តាល។

តាមចម្លើយសារភាព របស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូ បំណងទៅក្លឹបនាគមាស ខណៈពេលជិះមកដល់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចដេញ ចាប់បានត្រង់ចំនុចផ្លូវ ទាល់ម្តុំផ្សារទួលសង្កែ ឆែកឆេររកឃើញកាំបិត បុ័ងតោជារបស់បងគេផ្ញើរ ។

ជនសង្ស័យទំាង២នាក់ សមត្ថកិច្ចយកទៅសាកសួរ ធ្វើសវតានិងថតរូបភាព ទុកជាឯកសារ រួចហើយបានដោះ លែងឲ្យ ត្រឡប់ទៅវិញ ដោយសមត្ថកិច្ចអះអាងថា មិនមានជាប់ពាក់ព័ន្ធ នឹងបទល្មើស ទោះបីជាមានកាំបិត និងកន្រ្តៃក៏ដោយ ៕

ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយជិះម៉ូតូ អត់ស្លាកលេខ ហើយរកឃើញមាន កាំបិតនិង កន្ត្រៃនៅ ជាប់នឹងខ្លួន
ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយជិះម៉ូតូ អត់ស្លាកលេខ ហើយរកឃើញមាន កាំបិតនិង កន្ត្រៃនៅ ជាប់នឹងខ្លួន
ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយជិះម៉ូតូ អត់ស្លាកលេខ ហើយរកឃើញមាន កាំបិតនិង កន្ត្រៃនៅ ជាប់នឹងខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត