រសៀលនេះ​ លោក សម រង្ស៊ី ​និង កឹម សុខា​ ផ្តល់បទសម្ភាសន៍​ដល់សារព័ត៌មាន ​The Yumiuri Shimbun និង Asahi

រាជធានីភ្នំពេញ ​៖ អនុប្រធានគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា​​ បានសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម ​(Facebook) Page​ ផ្លូវការរបស់លោកបង្ហោះ​នៅ​ប៉ុន្មាននាទីមុននេះថា​ នៅរសៀលថ្ងៃទី១០​ វិច្ឆិកានេះ ​លោកនិងលោក សម រង្សុី ​ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន​ល្បីធំពីរនៃប្រទេសជប៉ុន ​គឺ The Yumiuri Shimbun ​និង Asahi ពាក់ព័ន្ធនឹង​ “ស្ថានការណ៍នយោបាយ​នៅប្រទេសកម្ពុជា” និង​ “ដំណេីរទស្សនកិច្ចរបស់​ថ្នាក់នាំគណបក្សសង្រ្គោះជាតិ​ មកកាន់ប្រទេសជប៉ុន” ​ នៅវិមានព្រឹទ្ធសភា​ជប៉ុន ៕