រោង​ចក្រ​​​ស្បែក​ជើង​នៅ​ជាប់​ផ្លូវ​លេខ​២២លុប​ប្រឡាយ​ដាក់​លូ​តូចៗធ្វើ​ឱ្យ​ទឹក​ស្ទះ​លិច​ផ្លូវ លិច​ស្រូវ​ និង​ផ្ទះ​ប្រជា​ពលរដ្ឋ​

​​ខេត្ត​តាកែវ​ ៖ រោង​ចក្រ​ផលិត​ស្បែក​ជើង​មួយ​កន្លែង​ដែល​មាន​ទី​តាំង​ជាប់​បណ្តោយ​ផ្លូវ​លេខ​២២ ស្ថិត​ក្នុង​ភូមិ​ធ្នង់​រលើង​ ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់​ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​និយាយ​ថា តាំង​ពី​ធ្វើ​រោង​ចក្រ​ពេល​ណា​មក​បាន​ធ្វើ​ឱ្យ​ទឹក​ជន់​លិច​ផ្ទះ និង​ស្រូវ​របស់​ប្រ​ជា​ពល​រដ្ឋ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​រៀង​រាល់​ឆ្នាំ ដោយ​មិន​ខ្វល់​ពី​ផលប៉ះ​ពាល់​ឡើយ​ បើ​ទោះ​បី​ជា​អាជ្ញា​ធរ​បាន​ប្រាប់​ឱ្យ​ថៅ​កែ​រោង​ចក្រ​នេះ​ត្រូវ​ដាក់​លូ​ធំៗនៅ​ពី​មុខ​រោង​ចក្រ​ដើម្បី​ឱ្យ​ទឹក​ហូរ​ទៅអស់​ក៏​ដោយ​។

ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា រោង​ចក្រ​ស្បែក​ជើង​នេះ​មាន​ឈ្មោះ​ថា ប៊ី​យូ​ធិ​ហ្វូល​ ស្ព្រីង​ហ្វូត​វែ ដែល​បាន​ដំណើរ​ការ​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ ហើយ​ដោយ​ពេល​២-៣​ឆ្នាំ​មក​នេះ​ទឹក​តែង​តែ​ស្ទះ​លូ លិច​ផ្លូវ​ លិ​​ច​ផ្ទះ​ និង​ស្រូវ​របស់​ប្រជា​ពលរដ្ឋ​រហូត​ ហើយ​កាល​ពី​ឆ្នាំ​ទី​១ លោក​ស្រី​ បេន អតីត​អភិ​បាល​ខេត្ត​បាន​ចុះ​ទៅ​បញ្ជរ​ឱ្យ​លោក​ប្រធាន​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​យក​គ្រឿង​ចក្រ​កាយ​លូ​តូចៗដែល​ខាង​រោង​ចក្រ​ដាក់​ធ្វើ​ឱ្យ​ស្ទះ​ទឹក​លិច​ផ្លូវ​ ផ្ទះ និង​ស្រូវ​រួច​លោក​ចៅ​ហ្វាយ​ខេត្ត​បាន​បញ្ជា​ឱ្យ​ថៅ​កែ​រោង​ចក្រ​នេះ​ត្រូវ​តែ​កាយ​លូ​តូចចេញ​ហើយ​ត្រូវ​ដាក់​លូ​ធំ​ៗ​វិញ​ដើម្បី​កុំ​ឱ្យ​ទឹក​លិច​ទៀត​ តែ​បទបញ្ជានេះ​អត់​មាន​ប្រសិទ្ធ​ភាព​ចំពោះ​ថៅ​កែ​រោង​ចក្រ​នេះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ​ទឹក​បាន​ស្ទះ​លូ​ជ ន់​លិច​ផ្ទះ ស្រូវ និង​ផ្លូវ​ដដែល​។

ប្រជា​ពលរដ្ឋ​ដដែល​បាន​បន្ត​ទៀត​ថា កាល​ពី​មិន​ទាន់​មាន​រោង​ចក្រ​ស្បែក​ជើង​នេះ គឺ​ទឹក​មិន​ដែល​លិច​ឡើង​ ព្រោះ​ប្រឡាយ​នៅ​ជាប់​បណ្តោយ​ផ្លូវ​លេខ​២២នេះ ទទឹង​៨៨​ម៉ែត្រ​ឯណោះ​ លុះ​ពេល​មាន​រោង​ចក្រ​ស្បែក​ជើង​នេះ​មក​គេ​បាន​លុប​ប្រឡាយ​អស់​ដោយ​ដាក់​តែ​កូន​លូ​តូចៗ​ទើប​ធ្វើ​ឱ្យ​ទឹក​ហូរ​លែង​ទាន់​ធ្វើ​ឱ្យ​លិច​ផ្លូវ​ផ្ទះ និង​ស្រូវ​របស់​ប្រជា​ពលរដ្ឋ​បែប​នេះ​ ។

ជុំ​វិញ​បញ្ហា​ខាង​លើ​នេះ កោះ​សន្តិ​ភាព​បាន​ទំនាក់​ទំនង​តាម​លេខ​ទូរ​ស័ព្ទ​ដើម្បី​សួរ​នាំ​លោក​ណុប នី ប្រធាន​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ដែរ តែ​លោក​អត់​លើក​ទូរ​ស័ព្ទ​ ចំណែក​ខាង​រោង​ចក្រ​យើង​មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​នេះ៕

  • រោង​ចក្រ​​​ស្បែក​ជើង​នៅ​ជាប់​ផ្លូវ​លេខ​២២លុប​ប្រឡាយ​ដាក់​លូ​តូចៗធ្វើ​ឱ្យ​ទឹក​ស្ទះ​លិច​ផ្លូវ លិច​ស្រូវ​ និង​ផ្ទះ​ប្រជា​ពលរដ្ឋ​已关闭评论
  • 212 views
  • Hide Sidebar
    A+
Publish on:2015/11/10  Category:ក្នុងស្រុក