​អាហារ​ដែល​អាចជួយ​បង្កើន​ការចងចាំ

​ចំណេះដឹង៖​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​បន្ថែម នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បីអោយ​ខួរក្បាល​មាន​សុខភាព​ល្អ មាន​ដូចខាងក្រោម ៖

- ត្រី​សាល​ម៉ុង​៖​ជា​ត្រី​ដែល​រស់នៅក្នុង​ទឹក​ជ្រៅ ហើយ​សម្បូរ​ទៅដោយ​ខ្លាញ់​អូ​មេ​ហ្គា​៣​ដែលមាន​សារៈសំខាន់​សម្រាប់​មុខងារ​ខួរក្បាល​។ ខ្លាញ់ត្រី​អូ​មេ​ហ្គា​៣​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំងនឹង​ការ​រលាក​។​

- គ្រាប់​ធញ្ញជាតិ​៖​គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​E​ដែល​ជួយ​កាត់បន្ថយ​ភាព​ចាស់ និង​ជួយ​បង្កើន​ការចងចាំ​។​

- ផ្លែ​បឺ​រី​ពណ៌​ខៀវ ៖ ជួយ​ការពារ​ខួរក្បាល​ពី​ភាព​តានតឹង និង​អាចជួយ​កាត់បន្ថយ​នូវ​ផលប៉ះពាល់ ដែល​ទាក់ទង​នឹង​អាយុ ដូចជា ជំងឺ​វង្វេង​ជាដើម ហើយក៏​ផ្ដល់​ផល​ល្អ​សម្រាប់​បញ្ញា​ស្មារតី​ផងដែរ​។​

- នំប៉័ង​គ្រាប់​ធញ្ញជាតិ និង​អង្ករសម្រូប អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​។​

- ផ្លែ​បឺ គឺជា​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ខ្លាញ់ ហើយ​រួមចំណែក​ដល់​លំហូរ​ឈាម​ដែល​នាំអោយមាន​សុខភាព​ល្អ​។ កាលណា​មាន​លំហូរ​ឈាម​ល្អ មានន័យថា ខួរក្បាល​ក៏មាន​សុខភាព​ល្អ​។ ផ្លែ​បឺ ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺលើសឈាម​ផងដែរ​៕

​អាហារ​ដែល​អាចជួយ​បង្កើន​ការចងចាំ