ផលិត​កម្ម Eyes love Film ផលិត​រឿង​ថ្មី​បែប​កំប្លែង​ដណ្ដើម​ទីផ្សារ​ក្នុង​ស្រុក

ផលិត​កម្ម Eyes love Film ផលិត​រឿង​ថ្មី​បែប​កំប្លែង​ដណ្ដើម​ទីផ្សារ​ក្នុង​ស្រុក

ខណៈ​ដែល​រោង​ភាព​យន្ត​ទំនើប​ៗ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​លំដាប់​អន្តរជាតិ​ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន ផលិតកម្ម អាយ ឡាវ ហ្វីម (Eyes love Film) បាន​សម្រិត​សម្រាំង​រឿង​ថ្មី​បែប​កំប្លែង «ហ្គើល អ៊ីស ឡែក ​ឌែត (Girl is like that)» ។ រឿង​នេះ​ផលិត​ឡើង​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ទស្សនា​ជា​យុវវ័យ​និង​ដណ្ដើម​ទីផ្សារ​ក្នុង​ស្រុក ហើយ​បាន​ក្រុង​ពាលី​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ។

 

ផលិត​កម្ម Eyes love Film ផលិត​រឿង​ថ្មី​បែប​កំប្លែង​ដណ្ដើម​ទីផ្សារ​ក្នុង​ស្រុក

 

ហ្គើល​ អ៊ីស ឡែក ​ឌែត (Girl is like that) មិន​ត្រឹម​តែ​ជា​ភាព​យន្ត​បែប​កំប្លែង​នោះ​ទេ ក៏​មាន​លាយ​ឡំ​ជាមួយ​ឈុត​ឆាក​ខ្មោច​ព្រាយ​ ភ័យ​រន្ធត់​ វាយ​តប​ស្នេហា​យុវវ័យ​ ជា​ពិសេស​​​​​​​និយាយ​ពី​ស្នេហា​រវាង​ស្រ្តី​និង​ស្រ្តី​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​​ គល់ ដារ៉ា​ចាន់​ដាំ ចាង​ហ្វាង​ផលិត​កម្ម​ អាយ ឡាវ ហ្វីម​ (Eyes love Film)។ ចាងហ្វាង​ផលិត​កម្ម​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា «ខ្សែ​ភាព​យន្ត​នេះ​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​ដូច​ជា កញ្ញា ស៊ីន យ៉ូប៊ីន, កញ្ញា គង់ ស្រីណៃ, កញ្ញា សេង គ័ន, លោក​ជេកគី, នាយ​ចឺម, នាយ​ព្រែក, តារា​សម្ដែង​ជន​ជាតិ​ថៃ និង​តារា​កិត្តិយស​ជា​ច្រើន​ដួង​​ទៀត»។

 

ផលិត​កម្ម Eyes love Film ផលិត​រឿង​ថ្មី​បែប​កំប្លែង​ដណ្ដើម​ទីផ្សារ​ក្នុង​ស្រុក

 

​តារា​ដែល​បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាព​យន្ត​ថ្មី​នេះ​បាន​ឲ្យ​ដឹង​ថា​ពី​អារម្មណ៍​រៀង​ៗ​ខ្លួន​ចំពោះ​ខ្សែ​ភាព​​​​​យន្ត​ថ្មី​​នេះ ដោយ​មាន​អ្នក​ខ្លះ​ដើរ​តួ​បែប​កំប្លែង​ៗ​ អ្នក​ខ្លះ​ដើរ​តួ​ស្រលាញ់​ស្រី​ដូច​គ្នា​ជា​ដើម។

 

 

តាម​ការ​អះ​អាង​ពី​ចាងហ្វាង​ផលិត​កម្ម​បាន​ឲ្យ​ដឹង​ថា «រឿង​នេះ​មាន​ការ​ចូល​រួម​សហការ​ពី​ផលិតករ​ជន​ជាតិ​ថៃ ហើយ​គ្រោង​ចំណាយ​ទុន​ប្រមាណ​៤​ទៅ​៥​ម៉ឺន​ដុល្លារ ដោយ​គុណ​ភាព​នៃ​រឿង​ត្រូវ​បាន​សម្រិត​សម្រាំង​ឡើង​យ៉ាង​ល្អ ហើយ​គ្រោង​ដាក់​បញ្ចាំង​នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០១៦​ខាង​មុខ តាម​បណ្ដា​រោង​ភាព​យន្ត​ទំនើប​ៗ ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា៕