​Chelsea នឹង​ផ្តល់​កុងត្រា​ថ្មី​ដល់​កីឡាករ Willian

​កីឡា​៖​ខណៈដែល​ក្រុម​យក្ស​នៅ​អាល្លឺម៉ង់ Bayern Munich បាន​នឹង​កំពុង​ចាប់អារម្មណ៍​ចង់​ចែចូវ​កីឡាករ Willian នោះ ក្រុម​តោ​ខៀវ Chelsea បានប្រកាសថា ក្លិប​គ្រោង​នឹង​ផ្ដល់​កុងត្រា​ថ្មី​ដល់​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ផងដែរ​។​

​គួរ​បញ្ជាក់ថា កុងត្រា​ចាស់​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​នៅសល់​ជាង​២​ឆ្នាំកន្លះ​ទៀត​ឯណោះ តែ​ក្លិប Chelsea គិត​ចង់​ពង្រីក​កុងត្រា​បន្ថែម​ដោយ គ្រោង​នឹង​ដំឡើងថ្លៃ​ឈ្នួល​របស់ Willian រហូតដល់​១​សែន​ផោន ក្នុង​មួយអាទិត្យ​ដើម្បី​ជាការ​លើកទឹកចិត្ត​។​

​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល បានក្លាយ​ជា​តួ​សំខាន់​របស់ Chelsea រដូវ​កាល​នេះ បើទោះជា​ទម្រង់​លេង​របស់​ក្រុម​មាន​ភាព​ធ្លាក់ចុះ​ខ្លាំង​យ៉ាងណាក៏ដោយ ដែល​វា​អាចជា​កត្តា​ដែល​ធ្វើ​ឲ្យ Bayern សម្លឹង​ចង់យក​រូបគេ​ទៅ​ក្របខណ្ឌ​Bundesliga ។​

Willian ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ហើយ​នៅ​រដូវ​កាល​ថ្មី ក្នុងនោះ​១​គ្រាប់​របស់គេ​ស៊ុត​បញ្ចូល​ទី​យកឈ្នះ Dynamo Kiev គឺជា​គ្រាប់​បាល់​ដ៏​សំខាន់​ដើម្បី​បន្ថយកំដៅ​កៅអី​របស់លោក Jose Mourinho នៅ Chelsea៕

​Chelsea នឹង​ផ្តល់​កុងត្រា​ថ្មី​ដល់​កីឡាករ Willian