ទោះ​គ្មាន​អុំ​ទូក​ឆ្នាំ​នេះ ភ្នំពេញ​នៅ​តែ​រៀប​ចំ​ទី​តាំង​កម្សាន្ត​សប្បាយ​ដូច​រាល់​ដង

ទោះ​គ្មាន​អុំ​ទូក​ឆ្នាំ​នេះ ភ្នំពេញ​នៅ​តែ​រៀប​ចំ​ទី​តាំង​កម្សាន្ត​សប្បាយ​ដូច​រាល់​ដង

ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ពិធី​បុណ្យ​អុំ​ទូក អក​អំបុក​ បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ ដោយសារ​មូល​ហេតុ​កម្រិត​ទឹក​ទន្លេ​ទាប​ពេក។ តែ​ទោះ​ជា​រាជរដ្ឋាភិបាល បាន​ចេញ​សារាចរ​យ៉ាង​នេះ​ក្តី ក៏​រាជធានី​​ភ្នំ​ពេញ​នៅ​តែ​រៀប​ចំ​ទីតាំងកម្សាន្ត​សប្បាយ​ជូន​ប្រជាពលរដ្ឋ ដូចជា ការប្រគំតន្រ្តី ការតាំងពិព័រណ៍ រួមទាំងកម្មវិធីកម្សាន្តផ្សេងៗ និង​រៀប​ចំ​សណ្ដាប់ធ្នាប់​សន្តិសុខឱ្យ​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​ថែម​ទៀត ។ នេះ​បើ​យើង​តាម Page ផ្លូវ​កា​រ​របស់​ឯកឧត្ដម ប៉ា-សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

 

 

លោក​បាន​សរសេរ​ថា៖ “ទោះ​ជា​ឆ្នាំ​នេះ យើង​មិន​អាច​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​បាន​ក៏​ពិត​មែន ប៉ុន្តែ​រាជរដ្ឋាភិបាល និង​សាលា​រាជធានី​ភ្នំពេញ នៅ​តែ​រៀប​ចំ​ទី​តាំង​កម្សាន្ត​សប្បាយ​ភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ដូច​រៀង​រាល់​ឆ្នាំ និង​ខិត​ខំ​ធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ​ថែម​ទៀត។

 

 

គួរ​បញ្ជាក់​ថា ទីតាំង​កម្សាន្ត​សប្បាយ​ភាព​នានា ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ទីតាំង​សួនច្បារ​មុខ​វត្ត​បុទុមវត្តី ទីតាំង​សួន​ច្បារ​វត្តភ្នំ ទីលាន​ប្រជាធិបតេយ្យ និង​សួនច្បារ​ជ្រោយ​ចង្ចារ​ត្រើយ​ខាង​កើត ជា​ដើម”។

 

 

ទោះ​គ្មាន​អុំ​ទូក​ឆ្នាំ​នេះ ភ្នំពេញ​នៅ​តែ​រៀប​ចំ​ទី​តាំង​កម្សាន្ត​សប្បាយ​ដូច​រាល់​ដង

 

ទោះ​គ្មាន​អុំ​ទូក​ឆ្នាំ​នេះ ភ្នំពេញ​នៅ​តែ​រៀប​ចំ​ទី​តាំង​កម្សាន្ត​សប្បាយ​ដូច​រាល់​ដង

 

 

 

 

សូមអាន ៖   អុំ​ទូក​ឆ្នាំ​នេះ​ត្រូវ​ផ្អាក​ អ៊ីចឹង​មក​មើល​ទិដ្ឋភាព​បុណ្យ​កាល​ពី​សម័យ​មុន​វិញ យ៉ាង​ណា

 

 

អត្ថបទ៖ លឹម សុ​នា