ឈុតឆាត ក្នុងរឿងខ្មោច ព្រាយបិសាច បែបមន្ដអាគមនៃ Paranormal Activity:The Ghost Dimension ពិតជាសាហាវមែន

ភ្នំពេញ៖ រន្ធត់ព្រឺព្រួយ ជាមួយខ្សែភាពយន្ដខ្មោច ព្រាយបិសាច បែបមន្ដអាគមក្នុងរឿង Paranormal Activity:The Ghost Dimension ដែលធ្វើឲ្យអារម្មណ៍អ្នកទស្សនា ម្នាក់ៗទប់កៅអីលែងជាប់ហើយ ខណៈឃើញក្មេងស្រីម្នាក់ យកខ្មោចទាំងនោះ ធ្វើជាមិត្ដ ហើយក្នុងផ្ទះពោរពេញទៅដោយ ភាពងងឹត រូបភាពចម្លែកៗគួរឲ្យខ្លាច។

សាច់រឿងនេះ បានបង្ហាញពីមន្ដអាគមចម្លែកៗ ដែលអាចសម្លាប់មនុស្ស ដ៏កាចសាហាវបំផុត ក្នុងមួយរំពេចភ្នែក ដោយគ្មានអ្នកណាម្នាក់ អាចបង្ក្រាបបាននោះទ្បើយ ដោយហេតុការណ៍នេះហាក់បីដូច ជាវិញ្ញាណអន្ទោលតាមប្រាណ របស់មនុស្សម្នាក់ៗ ដែលចង់ដឹងរឿងរបស់វា តើមូលហេតុអីបានជា វាយល់គ្រប់រឿងរ៉ាវ ដែល កើតមានដូច្នេះ?

ពិសេសជាងនេះទៅទៀត គឺក្មេងស្រីម្នាក់ ដែលតែងតែចង់ទៅរស់នៅ ជាមួយពួកវាជាខ្មោចទាំងនោះ ដោយខ្មោចនោះបានទម្លុះជញ្ជាំងផ្ទះ ហើយឲ្យក្មេងស្រីនោះ ដើរទៅលេងជាមួយនឹងគ្នា ហើយពីមួយថ្ងៃទៅមួយថ្ងៃ ក្មេងស្រីនោះចេះតែនិយាយថា ពួកគេទាំងនោះ នឹងនាំនាងទៅរស់នៅជាមួយ។ ចំណែកអាណាព្យាបាលរបស់នាង តែងតែភ័យខ្លាចបាត់បង់កូន ខណៈដែលក្មេងស្រីនោះ ហាក់មានវិញ្ញាណខ្មោចបិសាចចូលក្នុងខ្លួនរបស់នាងនោះ។

តើជីវិតគ្រួសាររបស់កូនស្រីនោះ នឹងទៅជាយ៉ាងណានោះ សូមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា នៅគ្រប់រោងកុននៅកម្ពុជា?