រថយន្ត​ហា​មឺ​បុករ​យន្ត​ក្រុង​ឈប់​ស្ងៀម​ពេលយប់​ពេញទំហឹង​ខ្ទេច​មុខ​ដូចគ្នា​មនុស្ស​៣​នាក់ របួសធ្ងន់​និង​ស្រាល​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរ​ចរណ៍ ដោយសារ​រថយន្ត​ហា​មឺ​១​គ្រឿង បើកបរ​លឿន​ហើយ​បត់​ស្តាំ បួង​ចង្កូត មិនទាន់​ទៅបុក​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ឈប់​ស្ងៀម​ពេញទំហឹង បណ្តាលអោយ​រថយន្ត ទាំង​២ ខ្ទេច​មុខ​ធ្ងន់​ដូចគ្នា​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ លេខ​៥ វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ មុខ​មន្ទីរពេទ្យ​ភ្នែក ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​

​សមត្ថកិច្ច​នគរបាល​ចរ​រាច​រណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​រថ​ ​យន្ត​ក្រុង​ដឹក​អ្នកដំណើរ​ចំនួន​៤២​នាក់​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត របស់​ក្រុមហ៊ុន​ថោង ស៊ី​ង ពាក់ ស្លាក​លេខ 2Q – 9390 បើកបរ​ដោយ​ឈ្មោះ សៀក កុសល អាយុ​២៦​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ បាន​ឈប់​កៀន​ចិញ្ចើម​ផ្លូវជាតិ​ខាងស្តាំ​មុខ​មន្ទីរពេទ្យ​ខេត្ត​ដើម្បីអោយ​អ្នកដំណើរ​ចុះ​ទិញ​ភេសជ្ជៈ​ហូប និង​បត់​ដៃ​បត់ជើង​។

​ខណៈនោះ​មាន​រថយន្ត​ហា​មឺ​១​គ្រឿង​ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ 3D – 0993 ( គឺជា​លេ ខ​បញ្ចា​ស់​គ្នា​ជាមួយ​រថយន្តក្រុង ) បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ បាន​បើកបរ យ៉ាង លឿន ចេញពី​លិច​មក​កើត​ហើយ​បត់​ស្តាំ​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​ទៅ​ត្បូង ឡើងមក​លើផ្លូវ ជាតិ លេខ ៥​វិញ ដោយ​បួង​ចង្កូត​មិនទាន់​ក៏បាន​បុក​ក្បាល​រថយន្តក្រុង​ពេញទំហឹង លាន់​ដូច​រន្ទះ​ទាំង កណ្តាល អា​ធ្រា​ត្រ រួចហើយ​ក៍វិល​ក្បាល​មក​លិច​វិញ​ទើប​អស់​ល្បឿន​។​ ​ ​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​បង្ក​អោយ​មុ​ស្ស​៣​នាក់​រងរបួស​ធ្ងន់ និង​ស្រាល គឺ​ជនរងគ្រោះ​២​នាក់​ជា​អ្នកជិះ​លើ​រថយន្តក្រុង​កំពុង​ឈរ​មុខ​រថយន្ត​រងរបួស ១.​ឈ្មោះ ហេង សារឿន អាយុ​៥៣​ឆ្នាំ​ភេទ​ប្រុស រស់នៅ​បូរី​កីឡា​ក្រុងភ្នំពេញ របួសធ្ងន់ និង​២.​ស្ត្រី​ម្នាក់ទៀត របួសស្រាល​មិន​ស្គាល់ឈ្មោះ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ដែល​នៅ ក្បែរ គ្នា​ជិត​កន្លែងកើតហេតុ​។ ចំណែក​បុរស​ម្នាក់ទៀត​ជិះ​នៅលើ​រថយន្ត​ហា​មឺ​ផ្នែក​ខាងមុខ ក៏បាន​រងរបួស​ធ្ងន់​ផងដែរ ត្រូវបាន​អ្នកបើកបរ​រថយន្ត​ហា​មឺ​នាំមក​ក្នុង​មន្ទីរពេទ្យ ខេត្ត​តែមួយ ភ្លែត គ្រូពេទ្យ​មិនទាន់ ព្យា បាលរ​បួស​អោយ​ផង​ក៍​បាត់​ខ្លួន​ទៅវិញ ទំនងជា​គេ​ខ្លាច​សមត្ថកិច្ច ឃាត់ខ្លួន ព្រោះ​គ្រូពេទ្យ​ខេត្ត បានឃើញ​អ្នកបើកបរ​រថយន្ត​ហាប់​ម័​រ​ប្រកែក​ជាមួយ​មន្ត្រី កង​រាជ អាវុធហត្ថ​ម្នាក់ រួច​ក៏បាន​នាំគ្នា គេចខ្លួន​បាត់ទៅ​។​

​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ជួល​រថយន្តស្ទូច អូស​និង​ស្ទូច​យកមក​រក្សាទុក​ក្នុង​ស្នង ការដ្ឋាន​នគរបាល​ខេត្ត និង​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។ ករណី​គ្រោះថ្នាក់​នេះ​ត្រូវ បាន​គេ​សន្និដ្ឋានថា​៖​បណ្តាលមកពី​រថយន្ត​ហា​មឺ​បើកបរ​ហួស​ល្បឿន​កំណត់​បួង​ចង្កូត​មិនទាន់​នៅ​ផ្លូវបត់ ទើប​បុក​រថយន្តក្រុង​ឈប់​ស្ងៀម​បង្ក​គ្រោះថ្នាក់​បែបនេះ​៕ រិ​ទ្ធិ ជ័យ

KA-10-11-2015-05 KA-10-11-2015-06 KA-10-11-2015-07 KA-10-11-2015-08 KA-10-11-2015-09​ ​ ​ ​