រថយន្ត ១​គ្រឿង ក្រឡាប់ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ: ​រថយន្ត​មួយគ្រឿង ម៉ាក​ការី​ណា បាន​ក្រឡាប់​ដោយ​ខ្លួន បណ្តាលអោយ​មនុស្ស​ប្រុស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត រង​បួស​ធ្ងន់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥  នៅ​ចន្លោះ គីឡូម៉ែត្រ​លេខ ១៩៥ និង​១៩៦ ស្ថិតនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​នគរបាល​ស្រុក​ព្រៃនប់ បានអោយដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក ការី​ណា ពណ៌​ស ស្លាក​លេខ (​សេរី​ចាស់​) ភ​.​ព​២. ៥១៧២ ដោយ​រថយន្ត ១​គ្រឿង​នេះ បើក​ល្បឿន​លឿន​ក្នុងទិសដៅ​ទៅក្នុង​ក្រុងព្រះសីហនុ ស្រាប់តែ​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាលអោយ​ទៅបុក​គល់​ឈើ​តែម្តង​។ អ្នកបើកបរ​ឈ្មោះ ណាវ សារី ភេទ​ប្រុស អាយុ ២១ ឆ្នាំ រស់នៅ ក្នុងភូមិ​អូ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ស្លាប់ តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរ​ពេ​ទ្ប​ង្អែ​ក​ចំការចេក ខេត្ត​ព្រះសីហនុ​។ ចំណែក​ម្នាក់ទៀត ដែលជា​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ឈ្មោះ ណាវ ភារា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទី​លំ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​។​

​តែ​យ៉ាងណាក៏ដោយ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ ទាំង​អ្នកស្លាប់ និង​អ្នករបួសធ្ងន់ ត្រូវបាន​សមត្ថកិច្ច បញ្ជូន​មកកាន់​មន្ទីរ​បង្អែក​ពេទ្យ​ចំការចេក ខេត្ត​ព្រះសីហនុ​។ ចំពោះ​រថយន្ត ១​គ្រឿង ដែល​រង​ការខូចខាត​កំរិត​ធ្ងន់ធ្ងរ​នោះ ត្រូវបាន​នគរ​បាលច​រាច​រណ៍ ស្រុក​ព្រៃនប់ យកទៅ​រក្សាទុក​បណ្តោះ​សន្ន​៕​