យក​មួក​សុវត្ថិភាព​មក​តែងពាក់ រួច​ថត​រូបផ្សាយ បង្ក​ការ​ភ្ញាក់​ផ្អើល


ធ្វើដូចម្ដេច ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍? សូមទស្សនាតារា​ហ្វេសប៊ុក «រំដួល​លិច​ទឹក» ដែល​ប្រមូល​យក​មួក​សុវត្ថិភាព ប្រមាណជាង១០មួក យកមកតែងពាក់​ជាប់​នឹង​ខ្លួន ដើម្បីថត​បង្ហោះផ្អើល​ពេញ​ហ្វេសប៊ុក។
យក​មួក​សុវត្ថិភាព​មក​តែងពាក់ រួច​ថត​រូបផ្សាយ បង្ក​ការ​ភ្ញាក់​ផ្អើល

ការឆ្នៃម៉ូដមួកសុវត្ថិភាព របស់តារាហ្វេសប៊ុក«រំដួលលិចទឹក»។ (រូបថតហ្វេសប៊ុក)

គ្មានអ្នកដំណើរណាម្នាក់ មិនក្រឡេកមើលមកនាង ម្ចាស់ទំព័រ «រំដួលលិចទឹក Romdoul Lich Tek» នៅ​លើ​ហ្វេសប៊ុក ដែលកំពុងតែងខ្លួន ស្លៀកពាក់ជាមួយនឹងមួកសុវត្ថិភាព ប្រមាណជាង១០មួក ហើយថត​ជា​រូប ដើម្បី​ទុកផ្សាយនោះឡើយ។

កន្លងមកមក «រំដួលលិចទឹក» តែងតែតុបតែងខ្លួនប្លែកៗ មិនថាជាផ្លែឈើ បន្លែ ម្ហូប ត្រី…. តែពេលនេះ​«រំដួល​លិចទឹក»បែរជា យកមួកសុវត្ថិភាពជាម៉ូត មកបង្ហាញដល់អ្នកធ្វើដំណើរ តាមផ្លូវសាធារណៈ និងបង្ហោះតាម​ហ្វេស៊ុក យ៉ាងគគ្រឹកគគ្រេង។

អមជាមួយរូបភាព ៩សន្លឹក ដែលមានពាក់មួកសុវត្ថិភាពនេះ តារាហ្វេសប៊ុក«រំដូលលិចទឹក» បានសរសរ​ជាពាក្យជួន ឲ្យដឹងថា៖ «សុវត្ថិភាពជាចំបង កុំឡើយរំលង មួកសុវត្តិភាព ទើបយើងមានប្រៀបលើ​គ្រោះថ្នាក់ សូមបងប្អូនគ្រប់ជាន់ថ្នាក់ កុំអាក់ពាក់មួក ខ្លួននិងកូនៗ មួកសុវត្តិភាពនេះហើយដូចជាក្បូន ចំលងជីវិត​មិន​ឲ្យ​សូន្យ សូមបងប្អូនកុំប្រហែស»។

ចំពោះរូបភាព និងសាររបស់«រំដួលលិចទឹក» ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម គាំទ្រយ៉ាងច្រើន។ ពួក​គេ​បានបញ្ចេញយោបល់ថា ពេញចិត្ត គាំទ្រ មានគំនិតច្នៃប្រឌិត និងសរសើរថា ពិតជាមានន័យមានគំនិត​អប់រំ​ដល់អ្នក ធ្វើដំណើរ ឲ្យពាក់មួកសុវត្ថិភាពគ្រប់ពេល។ តែគុណវិបត្តិមួយ ដែលចាំបាច់ត្រូវកែលំអ នោះគឺ​ការ​បង្កការភ្ញាក់ផ្អើល នៅតាមដងផ្លូវដូច្នេះ អាចបង្ក ឲ្យមានគ្រោះថ្នាក់កើតឡើងទៅវិញ ព្រោះមនុស្សម្នា​មិន​មើល​ផ្លូវ ដែលត្រូវធ្វើដំណើរ តែបែរជាមកមើលតែនាងទៅវិញ៕

យក​មួក​សុវត្ថិភាព​មក​តែងពាក់ រួច​ថត​រូបផ្សាយ បង្ក​ការ​ភ្ញាក់​ផ្អើល


យក​មួក​សុវត្ថិភាព​មក​តែងពាក់ រួច​ថត​រូបផ្សាយ បង្ក​ការ​ភ្ញាក់​ផ្អើល


យក​មួក​សុវត្ថិភាព​មក​តែងពាក់ រួច​ថត​រូបផ្សាយ បង្ក​ការ​ភ្ញាក់​ផ្អើល