ភ្ញៀវ​ញ៉ាំ​គុយទាវ​រត់​ជាន់​គ្នា ព្រោះ​ដាច់​ទុយោ​ធុង​ហ្គាស​ក្នុងហាង

ហាងគុយទាវមួយ បានផ្ទុះហុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលឲ្យរត់ជាន់គ្នា រហូតមានរបួសម្នាក់ នៅក្នុងសង្កាត់ផ្សាចាស់ ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកានេះ។ គ្រោះថ្នាក់នេះ បណ្តាលមកពីទុយោធុងហ្គាស់ ចំអិនគុយទាវ នៅក្នុងហាងផ្ទុះដាច់។
ភ្ញៀវ​ញ៉ាំ​គុយទាវ​រត់​ជាន់​គ្នា ព្រោះ​ដាច់​ទុយោ​ធុង​ហ្គាស​ក្នុងហាង
ទិដ្ឋភាពផ្ទុះទុយោធុងហ្គាស ក្នុងហាងលក់គុយទាវ ផ្អើលអ្នកចូលញ៉ាំរត់ជាន់គ្នា។ (រូបថត monoROOM.info/ H. Vuthy)

រត់ជាន់គ្នា រហូតរបួសម្នាក់ ព្រោះហាងគុយទាវ បានផ្ទុះទុយោធុងហ្គាស់។ ហាងនេះ មានយីហោ «KMK ព្រុយ​ត្រីឆ្លាម» ផ្ទះលេខ៦០ Eo សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីនេះបានកើតឡើង ខណៈ​ក្នុង​ហាងមានភ្ញៀវជាច្រើន កំពុងទទួលទានគុយទាវ ពេលព្រឹក។  ហេតុការណ៍ភ្ញាក់ផ្អើល បាន​កើត​ឡើង នៅ​វេលា​ម៉ោង០៧ ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥​ ជាពេលដែលអតិថិជន ចូលញ៉ាំគុយទាវច្រើន។

ប្រភពព័ត៌មាន ពីអ្នកចូលញ៉ាំគុយទាវ ក្នុងហាងខាងលើម្នាក់ បានឲ្យដឹងថា នៅព្រឹកកើតហេតុ ក្នុងហាង​មាន​មនុស្សច្រើន ដូចសព្វមួយដង។ នៅវេលាលោក កំពុងទទួលទានគុយទាវ ដូចភ្ញៀវដ៏ទៃទៀត ស្រាប់​តែ​បាន​លឺ​សម្លេង ចេញពីកន្លែងចំអិនអាហារ។ ភ្លាមៗនោះ ស្រាប់តែមានផ្សែងហ៊ុយទ្រលោម ពេញហាង។ ភ្ញៀវ​ជា​ច្រើន បានរត់ប្រសាចចេញពីហាង ព្រោះខ្លាចមានគ្រោះថ្នាក់។ លោកបានបញ្ជាក់ថា ​មានបុរសម្នាក់ ត្រូវ​គេ​រត់​ជាន់ ដួល​បាក់ជើង។

ក្រោយពីកើតហេតុការណ៍ ធ្វើឲ្យមនុស្សមួយហាង ភ័យរត់ជាន់គ្នានេះ នៅក្នុងហាងបានរសាត់ផ្សែង ស្ងប់​ទៅ​វិញជាបន្តិចម្ដងៗ។ អ្នកនៅក្នុងហាងបានឲ្យដឹងដែរថា សម្ភារៈក្នុងហាង និងរថយន្ត​អ្នកចូលញ៉ាំអាហារ​ទាំង​អស់ មិនមានបញ្ហាខូចខាតអ្វីនោះទេ​។ ដោយឡែក ផ្សែងដែលហ៊ុយខ្លាំងនោះ ​បណ្តាលមកពីដាច់​ទុយោ​ធុង​ហ្គាស នៅ​ក្នុង​ផ្ទះ​បាយ​របស់ហាង៕

ភ្ញៀវ​ញ៉ាំ​គុយទាវ​រត់​ជាន់​គ្នា ព្រោះ​ដាច់​ទុយោ​ធុង​ហ្គាស​ក្នុងហាង


ភ្ញៀវ​ញ៉ាំ​គុយទាវ​រត់​ជាន់​គ្នា ព្រោះ​ដាច់​ទុយោ​ធុង​ហ្គាស​ក្នុងហាង