សុនក​​បង្កើត​ដោយ​អ្នក​វិទ្យាសាស្ត្រ​នេះ​ នឹង​ផ្លាស់​ប្ដូរ​ការ​ចិញ្ចឹម​សុនក​ពិត​របស់​មនុស្ស​​


សុនក​​បង្កើត​ដោយ​អ្នក​វិទ្យាសាស្ត្រ​នេះ​ នឹង​ផ្លាស់​ប្ដូរ​ការ​ចិញ្ចឹម​សុនក​ពិត​របស់​មនុស្ស​​

បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ WowWee​ មាន​គម្រោង​នឹង​បង្កើត​នូវ​សុនក​វៃ​ឆ្លាត​មួយ​ប្រភេទ​របស់​ខ្លួន​ ដែល​មាន​សមត្ថភាព​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ជា​បាន​ពី​ចម្ងាយ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ ហើយ WowWee​ ក៏​សង្ឃឹម​ថា​ ផលិតផល​របស់​ខ្លួន​​អាច​ផ្លាស់​ប្ដូរ​ទម្លាប់​នៃ​ការ​ចិញ្ចឹម​សត្វ​តាម​ផ្ទះ​របស់​មនុស្ស។

 

សុនក​​បង្កើត​ដោយ​អ្នក​វិទ្យាសាស្ត្រ​នេះ​ នឹង​ផ្លាស់​ប្ដូរ​ការ​ចិញ្ចឹម​សុនក​ពិត​របស់​មនុស្ស​​
សុនក​យន្ត​ដែល​គេ​គម្រោង​​នឹង​បង្កើត​នោះ​មាន​ឈ្មោះថា “Canine Home Intelligent Pet” ឬ “ChiP”។ ChiP ​មាន​តម្លៃ​១៩៩ដុល្លារ​ និង​មាន​វត្តមាន​នៅ​ឆ្នាំ​ក្រោយ។  វា​មាន​ភាព​វៃ​ឆ្លាត​ជាង​សុនក​យន្ត​ទូទៅ។ សុនក​​​នេះ​មាន​បំពាក់​នូវ​ Infrared sensors​ ដែល​អនុញ្ញាត​ឲ្យ​វា​អាច​ចាប់​យក​នូវ​រូបភាព​បាន​៣៦០​ដឺក្រេ​ សម្រាប់​ប្រើប្រាស់​ស្វែង​រក​នូវ​​កូន​បាល់​​របស់​វា​ និង​ធ្វើ​ការ​សាក​ថ្ម។ CHiP ក៏​មាន​បំពាក់​នូវ​ Bluetooth​ សម្រាប់​ភ្ជាប់​ជាមួយ​នឹង​កង​ដៃ​វៃ​ឆ្លាត​ផង​ដែរ។ អ្នក​ប្រើប្រាស់​​អាច​ប្រើ​កង​ដៃ​វៃ​ឆ្លាត​នេះ​​សម្រាប់​បញ្ចា​ CHiP។

 

CHiP​ មើល​ទៅ​ហាក់​ដូចជា​កូន​ឆ្កែ​ក្បាល​ធំ​មួយ​ដ៏​គួរ​ឲ្យ​ស្រលាញ់។ វា​អាច​ធ្វើ​ការ​ផ្លាស់​ទី​បាន​យ៉ាង​រហ័ស​ជាមួយ​នឹង​កង់ Meccanum​ របស់​វា។ គុណសម្បត្តិ​នៃ​ប្រព័ន្ធ​ផ្លាស់​ទី​របស់​វា​អាច​អនុញ្ញាត​ឲ្យ​ CHiP​ ធ្វើ​ការ​ផ្លាស់​ទី​បាន​គ្រប់​ទិស៕

 

សុនក​​បង្កើត​ដោយ​អ្នក​វិទ្យាសាស្ត្រ​នេះ​ នឹង​ផ្លាស់​ប្ដូរ​ការ​ចិញ្ចឹម​សុនក​ពិត​របស់​មនុស្ស​​

 

សុនក​​បង្កើត​ដោយ​អ្នក​វិទ្យាសាស្ត្រ​នេះ​ នឹង​ផ្លាស់​ប្ដូរ​ការ​ចិញ្ចឹម​សុនក​ពិត​របស់​មនុស្ស​​

 

ចុច​អាន៖ ដឹង​អត់​ថា​ Facebook ​​​មិន​​អនុញ្ញាត​ឲ្យ​អ្នក ​​​សរសេរ​ពាក្យ​មួយ​នេះ?

 

សុនក​​បង្កើត​ដោយ​អ្នក​វិទ្យាសាស្ត្រ​នេះ​ នឹង​ផ្លាស់​ប្ដូរ​ការ​ចិញ្ចឹម​សុនក​ពិត​របស់​មនុស្ស​​

 
ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ Mashable

នាំមកជូនដោយ

សុនក​​បង្កើត​ដោយ​អ្នក​វិទ្យាសាស្ត្រ​នេះ​ នឹង​ផ្លាស់​ប្ដូរ​ការ​ចិញ្ចឹម​សុនក​ពិត​របស់​មនុស្ស​​