ខណៈនេះ​ កម្មកររោងចក្រយ៉ាវៗ​នៅស្ទឹងមានជ័យ​កំពុងតវ៉ានៅមុខ​ក្រសួងការងារ

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះមកថា ​ក្រុមកម្មករប្រមាណ​១០០នាក់មកពី​រោងចក្រយ៉ាវៗ ​ស្ថិតនៅ​ក្នុងភូមិប្ញស្សី ​សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ ​បានប្រមូលផ្តុំគ្នាតវ៉ានៅមុខ​ក្រសួងការងារនិង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​ប្រយោជន៍ដើម្បីឲ្យ​ក្រសួងជួយ​អន្តរាគមន៍រឿង​បា្រក់ខែ​ពួកគាត់ដែលថៅកែរត់ចោល ។

សេចក្តីរាយការណ៍​បានបន្តថា​ មកដល់ម៉ោង៣និង៣៥នាទី​រសៀលថ្ងៃទី១០វិច្ឆិកាដដែលនេះ​ មិនទាន់មានមន្រ្តីតំណាង​ក្រសួងការងារចេញមក​ពិភាក្សារកដំណោះស្រាយ​នៅ​ឡើយទេ ។ ​ដោយឡែកការតវ៉ានេះ​ ក៍មិនមានការកកស្ទះចរាចរណ៍​នៅលើកំណាត់ផ្លូវ​សហព័ន្ឋរុស្ស៊ីខាងមុខក្រសួងការងារ​នោះដែរ ។