កាមេរ៉ាសុវត្ថិភាព ថតជាប់ខ្មោច នៅក្នុងហាងស្រា មួយកន្លែង (មានវីដេអូ)

អង់គ្លេស៖ កាមេរ៉ាសុវត្ថិភាពនៅហាងស្រាមួយកន្លែង ក្នុងទីក្រុង Hampshire​ បានថតជាប់ព្រលឹងខ្មោច ដែលមានរូបរាង ជាស្រមោលពណ៌សស្ទង់ៗគួរឲ្យស្រៀវ។

កាមេរ៉ាសុវត្ថិភាព ថតជាប់ខ្មោច នៅក្នុងហាងស្រា មួយកន្លែង (មានវីដេអូ)

លោក Andy Froker ជាបុគ្គលិកធ្វើការនៅហាងស្រាខាងលើ ជាអ្នកថតវីដេអូតាមរយ:ទូរស័ព្ទដៃរបស់លោកចេញពីកាមេរ៉ាសុវត្ថិភាពក្នុងហាង ក្រោយពេលលឺកណ្តឹងអគ្គិភ័យ បន្លឺសំលេងឡើងយ៉ាងចំឡែក។ លោកបានបន្តទៀតថា នេះមិនមែនជាលើកទីមួយទេ ដែលវាកើតឡើង។ វាធ្លាប់កើតឡើង ២-៣ដងរួចមកហើយ ដែលកាលពីលោកមុន លោកបានលឺសំលេងកែវធ្លាក់ចេញមកពីកន្លែងដាក់កែវ ដំបូងលោកគិតថា ប្រហែលជាវាធ្លាក់មកដោយខ្លួនឯងប៉ុណ្ណោះ តែនៅពេលបានចាក់វីដេអូកាមេរ៉ាសុវត្ថិភាពមើលឡើងវិញ ទើបលោកដឹងថាកែវនោះ បានហោះចេញមកពីកន្លែងដែលដាក់ប្រៀបដូចជា នរណាម្នាក់យកវាមកគប់អញ្ចឹងដែរ៕

តោះដើម្បីអោយជ្រាបកាន់តែច្បាស់ យើងទៅទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត