អស្ចារ្យមែន! ជនជាតិចិនជិត ២ម៉ឺននាក់ រាំជាជួរ បំបែកកំណត់ត្រាពិភពលោក បានសម្រេច (មានវីដេអូ)

ចិន៖ វីដេអូឃ្លីបដែលសឹងតែមិនគួរឲ្យជឿមួយ បានលេចឡើង នៅលើអ៊ិនធឺណែត ស្តីពីទស្សនីយភាព នៃប្រជាជនចិន ១៨,៤៧២នាក់ រាំជាជួរយ៉ាងស្រស់ស្អាត ដើម្បីបំបែកកំណត់ត្រាពិភពលោក (Guinness World Record)។

អស្ចារ្យមែន! ជនជាតិចិនជិត ២ម៉ឺននាក់ រាំជាជួរ បំបែកកំណត់ត្រាពិភពលោក បានសម្រេច (មានវីដេអូ)
ទិដ្ឋភាព ពេលអ្នកចូលរួមកំពុងរាំ

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការរាំជាជួរដើម្បីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ក្នុងស្រុក Xianghe ក្នុងភាគខាងជើង ខេត្ត Hebei ប្រទេសចិន។  

ក្នុងវីដេអូឃ្លីប មានរយៈពេល ១នាទី ៣៣វិនាទី បង្ហាញឲ្យឃើញក្បួនរាំធំបំផុតមួយ ហៅថា The Red Dance Alliance ដែលមានមនុស្សប្រុសស្រីយ៉ាងច្រើន ឈរតម្រៀបគ្នាជាជួរប្រហែល១០០ជួរ ដោយស្លៀកសម្លៀក បំពាក់ពណ៌ក្រហមឆ្អៅតែម្តង និងមានការចាក់បទចម្រៀងដ៏ល្បីមួយបទរបស់ចិន ចំណងជើងថា “Little Apple ឬផ្លែប៉ោមតូច”។

អស្ចារ្យមែន! ជនជាតិចិនជិត ២ម៉ឺននាក់ រាំជាជួរ បំបែកកំណត់ត្រាពិភពលោក បានសម្រេច (មានវីដេអូ)

ចំពោះការរាំជាជួរបំបែកកំណត់ត្រានេះ មានការចូលរួមពីអ្នករាំទូទាំងទីក្រុងប៉េកាំងតែម្តង។ ក្នុងចំណោម អ្នកចូលរួមសរុប ១៨,៤៧២នាក់ ត្រូវដកដេញអស់ចំនួន ៤១នាក់ នៅសល់ត្រឹមតែ ១៨,៤៣១នាក់ប៉ុណ្ណោះ។

តាមពិតទៅ ការរាំជុំគ្នាបែបនេះ នៅប្រទេសចិន គឺជារឿងធម្មតាទៅហើយ ព្រោះការរាំបែបនេះ វាហាក់ដូចជាវិធីមួយ ធ្វើឲ្យរាងកាយមានភាពរឹងមាំ និងមានសុខភាពល្អផងដែរ៕

អស្ចារ្យមែន! ជនជាតិចិនជិត ២ម៉ឺននាក់ រាំជាជួរ បំបែកកំណត់ត្រាពិភពលោក បានសម្រេច (មានវីដេអូ)
អស្ចារ្យមែន! ជនជាតិចិនជិត ២ម៉ឺននាក់ រាំជាជួរ បំបែកកំណត់ត្រាពិភពលោក បានសម្រេច (មានវីដេអូ)

តោះ! ចង់ដឹងថា អស្ចារ្យប៉ុណ្ណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត