​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ខែ​តុលា​នៅ Premier League បាន​ទៅ Wenger


​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ខែ​តុលា​នៅ Premier League បាន​ទៅ Wenger

អ្នកចាត់ការ​ទូទៅ​កាំភ្លើងធំ Arsenal លោក Arsene Wenger បាន​ជាប់​ជា​គ្រូ​បង្វឹក​ឆ្នើម​នៅ​ក្របខណ្ ឌPremier League ប្រចាំ​ខែ​តុលា។

 

​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ខែ​តុលា​នៅ Premier League បាន​ទៅ Wenger

 

លោក Wenger ដឹកនាំ Arsenal ទទួល​លទ្ធផល​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​កាល​ពី​ខែ​មុន ដែល​រួម​មាន​ដូចជា​ជ័យ​ជម្នះ​លើ​បិសាច​ក្រហម ៣-០ នៅ​ទឹកដី Emirates និង​ជ័យជម្នះ​ជា​បន្ត​បន្ទាប់​លើ Watford, Everton និង​ Swansea City ដែល​ធ្វើ​ឲ្យ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុងដ៍ មាន​ពិន្ទុ​ស្មើគ្នា​​​ក្រុម​កំពូល​តារាង Manchester City។

 

ឆ្លើយ​តប​ទៅ​នឹង​អ្នក​កាសែត លោក​ Wenger បាន​ប្រាប់​ថា៖ “ពួក​យើង​ធ្វើ​បាន​ល្អ បើសិន​ជា​អ្នក​រំលឹក​ខ្ញុំ​ពី​ការ​ប្រកួត​កាល​ពី​ខែ​មុន។ ក្រោយ​ពី​ចាប់​ផ្ដើម​រដូវកាល​ជាមួយ​បរាជ័យ​ទល់​នឹង West Ham ក្រុម​ទាំង​មូល​ចាប់​ផ្តើម​កែប្រែ​ការ​លេង​ឡើង​វិញ ដូច​ឃើញ​នៅ​ពេលនេះ​ពួក​យើង​រក្សា​ទម្រង់​លេង​បាន​យ៉ាង​ល្អ ហើយ​គោលដៅ​របស់​យើង​គឺ​ពិត​ណាស់ គឺ​យើង​ចង់​បន្ត​ឈ្នះ​តទៅ​ទៀត”៕

 

ចុចអាន៖ Vardy ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ខែ​តុលា​នៅ Premier League

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ skysports