ថ្ម​តាដា​​សច្ចំ​ រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្មី​​​​កំពុង​ល្បី​​នៅ​​កំពត

ថ្ម​តាដា​​សច្ចំ​ រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្មី​​​​កំពុង​ល្បី​​នៅ​​កំពត

ខេត្ត​កំពត​​មាន​ប្រជាប្រិយ​ដោយសារ​គោលដៅ​ទេសចរណ៍​ល្បី​មួយ​ចំនួន​ដូចជា ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ ​ទឹកឈូ ​កំពង់ត្រាច ​អគារ​ចំណាស់​សម័យ​បារាំង​ជា​ដើម។ ​​ដោយ​ឡែក ​​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ​ទើប​ត្រូវ​បង្កើត​ឡើង​ប្រហែល​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​គឺ​រមណីយដ្ឋាន​ថ្ម​តា​ដា​សច្ចំ​បាន​ទាញ​ទេសចរ​ទាំង​ខ្មែរ ​និង​បរទេស​ទៅ​កម្សាន្ត​ឥត​ដាច់​ដោយសារ​​​​​ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត ​និង​​ទេសភាព​ជួរ​ភ្នំ​ដ៏​គួរ​ឲ្យ​ទាក់​ភ្នែក​តាម​ផ្លូវ​ឡើង​ទៅ​កាន់​ទី​នោះ។ ​​

ថ្ម​តាដា​​សច្ចំ​ រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្មី​​​​កំពុង​ល្បី​​នៅ​​កំពត

បើ​ធ្វើ​ដំណើរ​ពី​ខេត្ត​កំពត​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​ទឹក​ឈូ​អ្នក​នឹង​ចំណាយ​ពេល​ប្រហែល ​៣០ ​នាទី​ ​ឬ​លើស​​នេះ​បន្តិចបន្តួច។ ​ទៅ​ហួស​​រមណីយដ្ឋាន​ទឹកឈូ​ប្រហែល ​៥ ​គីឡូម៉ែត្រ​អ្នក​នឹង​ឃើញ​ផ្លូវ​បត់​ចូល​រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្ម​តាដា​​​សច្ចំ ​ដោយ​ត្រូវ​ចំណាយ​ពេល​ឡើង​ទៅ​ប្រហែល ​១៥ ​ទៅ​ ២០ ​នាទី​ទៀត។ ​ស្ថានភាព​ផ្លូវ​​​​មិន​ជា​ស្រួល​ តែ​ក៏​មិន​ពិបាក​ខ្លាំង​ព្រោះ​ទើប​ឈូស​​ឆាយ​ធ្វើ​ថ្មីៗ​ដែល​​រថយន្ត​ និង​ម៉ូតូ​អាច​ឡើង​ទៅ​ដល់។ ​​រថយន្ត​​ទាបៗ​អាច​ពិបាក​ឡើង​បន្តិច​ព្រោះ​អាច​មាន​ជង្ហុក ​និង​ផ្លូវ​មិន​ស្មើ​ដោយ​អន្លើ។​ ចំណុច​ដែល​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​មួយ​ទៀត​​គឺ​​ ស្ថានភាព​ផ្លូវ​អាច​រអិល​ដោយ​កន្លែង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ ដូច្នេះ​គួរ​ជ្រើសរើស​ពេល​វេលា​ដែល​មិន​មាន​ភ្លៀង​ឡើង​ទៅ​កម្សាន្ត​ជា​ការ​ល្អ។​

តាំង​ពី​ផ្លូវ​​ចូល​ទៅ​អ្នក​​នឹង​​ឮ​សំឡេង​ទឹក​ហូរ​​តាម​ប្រឡាយ​ក្បែរ​ផ្លូវ​ឥត​ដាច់​​នាំ​​​​​អារម្មណ៍​​​ឲ្យ​​​នឹក​ដល់​​ទឹកធ្លាក់​ដែល​ត្រូវ​ទៅ​លេង​តាំង​តែ​ពី​ច្រក​ចូល​រួច​ទៅ​ហើយ។ ​​ពេល​ឡើង​ទៅ​ដល់​អ្នក​ត្រូវ​បង់​ថ្លៃ​ចូល​កម្សាន្ត​​​​​គឺ​សម្រាប់​ជនបរទេស​ (៣ដុល្លារ) ​​ទេសចរ​ក្នុង​ស្រុក ​(៣ពាន់​រៀល) ​ម៉ូតូ (១ពាន់​រៀល) ​រថយន្ត​ទេសចរណ៍ (៥ពាន់​រៀល) ​រថយន្ត​ធុន​ធំ​ (១ម៉ឺន​រៀល) ​និង​អ្នក​ចង់​ថត​រូប​អាពាហ៍ពិពាហ៍ ​(៥ម៉ឺន​រៀល)។ ​

​​ថ្ម​តាដា​​សច្ចំ​ រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្មី​​​​កំពុង​ល្បី​​នៅ​​កំពត

​ចូល​ទៅ​ជិត​ដល់​អ្នក​អាច​ចត​យានយន្ត ​និង​ម៉ូតូ​នៅ​ចំណត​ដែល​មាន​​អ្នក​លក់​ទឹក​អំពៅ នំនែក ​និង​វត្ថុ​អនុស្សាវរីយ៍​នានា​ដោយ​មិន​បាច់​បង់​ប្រាក់​បន្ថែម។ ​នៅ​ទី​នោះ​ ​អ្នក​នឹង​​ឃើញ​​ផ្លាក​បង្ហាញ​ទិសដៅ​ពីរ​ទី​ ១​ ​គឺ​ ​​ទឹកធ្លាក់​ថ្ម​តាដា​សច្ចំ (ប្រហែល ៤០០ ម៉ែត្រ)​ ​​និង​ទឹកផុស​តាដា​រូងចន្ទ​ (ចម្ងាយ ​២១០ ​ម៉ែត្រ​ពី​ទី​នោះ)។ ​សម្រាប់​ទឹកផុស​តាដា​រូងចន្ទ​ ​ទេសចរ​អាច​បើក​រថយន្ត​ឡើង​ដល់​កន្លែង​ងូតទឹក ​និង​អង្គុយ​លេង​តែ​ម្ដង។ ​​ទឹកផុស​រូង​តាចន្ទ​មិន​សូវ​ជា​ធំ​ប៉ុន្មាន​តែ​អាច​ឲ្យ​មនុស្ស​ខ្ពង់ ៥០ ​ទៅ ៦០ ​នាក់​ងូត​ទឹក​ដ៏​ត្រជាក់​ឆ្លុះ​ដល់​បាត​​យ៉ាង​រីករាយ​ក្នុង​ពេល​ដំណាល​គ្នា ​ហើយ​នៅ​លើ​នោះ​មាន​​ក្យុស​មួយ​ចំនួន​សម្រាប់​អ្នក​ទៅ​លេង​ជា​លក្ខណៈ​ក្រុម ឬ​គ្រួសារ​ជួល​សម្រាក​កម្សាន្ត​បាន។​

​ងាក​មក​ទឹកធ្លាក់​តាដា​សច្ចំ​វិញ ​អាច​នឿយហត់​​ក្នុង​ការ​ឡើង​ទៅ​កម្សាន្ត​បន្តិច​ ព្រោះ​មាន​ចម្ងាយ​ឆ្ងាយ​ជាង ​និង​ចោត​ជាង​ហើយ​មាន​មធ្យោបាយ​តែ​មួយ​សម្រាប់​ឡើង​ទៅ​ទី​នោះ​គឺ​ថ្មើរជើង។ ​​​​តែ​ពេល​ឡើង​ទៅ​ដល់​អ្នក​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ​ដោយសារ​ចំហាយ​ទឹក​ធ្លាក់​ដ៏​ត្រជាក់​ដូច​ទឹកកក ​​កន្លែង​អង្គុយ​លេង ​និង​ការ​គយគន់​ទេសភាព​ពី​កំពូល​ដ៏​ត្រកាល។ ​​​​​អ្នក​អាច​ថត​រូប ​ដេកលេង ​ឬ​ចូល​​ងូត​ទឹក​ដ៏​ត្រជាក់​បាន​​​ដោយ​រីករាយ។

​បងស្រី​ ​រឿន ​អ្នក​លក់​ទឹក​អំពៅ​នៅ​ផ្លូវ​ឡើង​រមណីយដ្ឋាន​ទាំង​ពីរ​និយាយ​ថា ​​រមណីយដ្ឋាន​ទើប​ត្រូវ​បាន​អភិវឌ្ឍ​ប្រហែល​​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ។ ​អ្នក​លក់​វ័យ​ខ្ទង់​ ៣០ ​ឆ្នាំ​ស្ដើង​​រៀបរាប់​ថា ​រាល់ថ្ងៃ​មាន​ទាំង​ទេសចរ​ជាតិ ​និង​អន្តរជាតិ​មក​លេង​ឥត​ដាច់​ចន្លោះ​ពី​ ១០០ ​ទៅ​ ២០០ ​នាក់​​មិន​ថា ​ថ្ងៃ​ឈប់​សម្រាក ​ឬ​ថ្ងៃ​ធម្មតា​ឡើយ។ ​ពេលវេលា​ដែល​ភ្ញៀវ​និយម​មក​លេង​គឺ​នៅ​ពេល​ល្ងាច​​ចាប់​ពី​ម៉ោង ​៣ ​ឡើង​ទៅ។ ​​អ្នក​លក់​ដដែល​សម្ដែង​ក្ដី​រីករាយ​ដែល​មាន​ទេសចរ​មក​លេង​ច្រើន​ព្រោះ​អាច​បង្កើន​ចំណូល​ចិញ្ចឹម​គ្រួសារ ​និង​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ថ្មី​នេះ​ដល់​មហាជន​ទូទៅ​ផង៕

អត្ថបទ៖ ​ប្រាក់ ចាន់សីហា
រូបភាព៖ ​ទូរសព្ទ​ដៃ​​​​​​