​អាមេរិក​អំពាវនាវ​ដ​ល់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​កុំ​ឲ្យ​វិនិច្ឆ័យ​លឿន​ពេក​ចំពោះ​លទ្ធផល​បោះឆ្នោត​

អាមេរិក​៖​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​ឲ្យ​មានការ​អត់ធ្មត់ និង​កុំ​ឲ្យ​វិនិច្ឆ័យ​លឿន​ពេក​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​លទ្ធផល​សរុប​ចុងក្រោយបង្អស់​នៃ​ចំនួន​កៅអី​ដែល​គណបក្ស​នីមួយៗ​នឹង​ទទួលបាន​នៅ​មិនទាន់​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​។​

​ទោះជា​យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​ដឹកនាំ​ដោយ លោកស្រី អ៊ុង សាន​ស៊ូ​ជី ត្រូវបាន​គេ​រំពឹងថា ថា​នឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​នេះ​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោក Josh Earnest បាន​មានប្រសាសន៍​បង្ហាញ​ពី​ការពេញចិត្ត​ចំពោះ​សេចក្តីថ្លែងការណ៍​ជា​សារ​ធារ​ណៈ ដែល​ក្រុម​របស់លោក​ប្រធានាធិបតី ធេ​ន សេន និង និង​ក្រុម​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី បាន​លើកឡើងថា ក្រុម​របស់ខ្លួន​នឹង​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត ទោះជា​បក្ស​ណា​ឈ្នះ​ក៏ដោយ​៕

​អាមេរិក​អំពាវនាវ​ដ​ល់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​កុំ​ឲ្យ​វិនិច្ឆ័យ​លឿន​ពេក​ចំពោះ​លទ្ធផល​បោះឆ្នោត​