ប្រធាន​DFB​ប្រកាស​លាលែង​តំណែង​ក្រោយ​ជាប់ចោទ​ទិញ​សំឡេង​ឆ្នោត​ធ្វើ​ម្ចាស់ផ្ទះ WORLD CUP 2006

លោក​វ៉ុល​ហ្គា​ង នៀ​ស​បាច ប្រធាន​សហព័ន្ធ​បាត់​ទាត់​អា​ល្លឺ​ម៉​ង់ (DFB) ប្រកាស​លាលែង​ពី​តំណែង កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា បន្ទាប់​ពី​ទទួល​ការ​ចោទប្រកាន់​ថា មាន​ពាក់ព័ន្ធ​លើ​រឿង​ក្ដី​ចំណាយ​ប្រាក់​ទិញ​សំឡេង​ឆ្នោត​ដើម្បី​ក្លាយជា​ម្ចាស់់ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក 2006 ។

ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ​របស់​អា​ល្លឺ​ម៉​ង់​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០០០ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ២០០៦ របស់​អា​ល្លឺ​ម៉​ង ដោយ​មាន​ម្នាក់​ក្នុង​ចំណោម​នោះ គឺ​លោក​វ៉ុល​ហ្គា​ង នៀ​ស​បាច បាន​បង់ប្រាក់​សំណូក​ចំនួន​៦,៧​លាន​អឺ​រ៉ូ ឬ​ស្មើ​៧,២​លាន​ដុល្លារ​ដល់​មន្ដ្រី​ជា​ច្រើន​រូប​ក្នុង​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ (FIFA) ដើម្បី​បាន​ទទួល​សំឡេង​បោះ​ឆ្នោត​ជ្រើស​យកអា​ល្លឺ​ម៉​ង់ ជា​អ្នក​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​២០០៦ ។

ក្រៅពី​នោះ លោក​នៀ​ស​បាច ក៏​ទទួល​រង​ការ​ចោទប្រកាន់​ថា បាន​ដឹកនាំ DFB ដោយ​អំពើ​ទុច្ចរិត​គេច​ពី​ការ​បង់ពន្ធ​ផង​ដែរ​។ ដោយសារ​រឿង​ក្ដី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​នៅឡើយ ទើប​តម្រូវ​ឱ្យ​លោក សម្រេចចិត្ត​លាលែង​ពី​តំណែង​ដើម្បី​បង្ហាញ​ពី​កំហុស​របស់​ខ្លួន រួម​ទាំង​ការពារ​ដល់​សហព័ន្ធ​បាល់ទាត់​អា​ល្លឺ​ម៉​ង់​ផង​ដែរ ៕