ក្មេង​ស្រី​កើត​ជំងឺ ពេល​​ស្លាប់​បរិច្ចាគ​សរីរាង្គ​ជួយ​ជីវិត​មនុស្ស​​​៦​នាក់​

ក្មេង​ស្រី​កើត​ជំងឺ ពេល​​ស្លាប់​បរិច្ចាគ​សរីរាង្គ​ជួយ​ជីវិត​មនុស្ស​​​៦​នាក់​

ក្មេង​ស្រី​តូច​អាយុ​១១​ឆ្នាំ​ម្នាក់​នៅ​ប្រទេស​ចិន ​បាន​​ក្លាយ​ជា​វីរនារី​​​ចិត្ត​សប្បុរស​ធម៌​ ដោយ​បាន​បរិច្ចាគ​​​សរីរាង្គ​របស់​នាង​ទៅ​ជួយ​ជីវិត​មនុស្សបាន​ដល់​ទៅ​​៦​នាក់​ទៀត​ ក្រោយ​ពេល​ដែល​នាង​កើត​ជំងឺ​​ដែល​មិន​អាច​មាន​សង្ឃឹម​​រស់​នៅ​បាន។

 

ក្មេង​ស្រី​កើត​ជំងឺ ពេល​​ស្លាប់​បរិច្ចាគ​សរីរាង្គ​ជួយ​ជីវិត​មនុស្ស​​​៦​នាក់​

 

តាម​សារព័ត៌មាន People Daily ក្មេង​ស្រី​តូច​ឈ្មោះ Yating មាន​កម្ពស់​​១៤០​សង់ទីម៉ែត្រ និង​​មាន​ទម្ងន់​​ត្រឹម​តែ​៣០​គីឡូក្រាម​ បាន​កើត​ជំងឺ​​ខ្សោយ​សាច់​ដុំ​ម្យ៉ាង ( Myasthenia) កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។ នាង​បាន​ភ្លឹក​ស្មារតី​អស់​រយៈ​ពេល​៥៧​ថ្ងៃ​​​​ ហើយ​ត្រូវ​ស្ថិត​ក្រោម​ការ​មើល​ថែ​ទាំ​យ៉ាង​ដិត​ដល់​ពី​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។

 

ទោះ​យ៉ាង​ណា​ ជំងឺ​​កាច​សាហាវ​នោះ​បាន​ឆក់​យក​ជីវិត​​ Yating ​​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​​​។ តែ​ Yating បាន​ក្លាយ​ជា​វីរនារី​តូច​ចិត្ត​ធម៌​មួយ​ក្នុង​ចិត្ត​មនុស្ស​ជា​ច្រើន​ បន្ទាប់​ពី​នាង​បាន​បរិច្ចាគ​​សរីរាង្គ​ ដូចជា​ បេះដូង ថ្លើម និង​ក្រលៀនដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​៦​នាក់​ទៀត។

 

ក្មេង​ស្រី​កើត​ជំងឺ ពេល​​ស្លាប់​បរិច្ចាគ​សរីរាង្គ​ជួយ​ជីវិត​មនុស្ស​​​៦​នាក់​

 

ក្រុម​គ្រូ​ពេទ្យ​ និង​បុគ្គលិក​​ពេទ្យ​ជា​ច្រើន​​​ក្នុង​មន្ទីរពេទ្យ​បាន​ចំណាយ​ពេល​១​នាទី​ដើម្បី​សង្រួមស្មឹងស្មាធិ៍​ស្មារតី​បួង​សួង​ដល់​វិញ្ញាណក្ខន្ធ​របស់ Yating ។ ការ​លះ​បង់​របស់​ Yating បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​ទប់​ទឹក​ភ្នែក​ពុំ​បាន៕

 

ចុចអាន៖ ក្មេង​ប្រុស​​​មហារីក​​ខួរ​ក្បាល​​ ​ចង់​ស្លាប់​ដើម្បី​បរិច្ចាគក្រលៀន​ជួយ​ជីវិត​ម្ដាយ​

ចុចអាន៖ ក្មេង​ស្រី​​ប្រាប់​ឪពុក​ថា ​លទ្ធផល​ប្រឡង​មិន​សូវ​ល្អ​ តែ​​ហេតុ​ផល​អាច​​​ធ្វើ​ឲ្យ​រំជួល​ចិត្ត!

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ people​​​​​​​​​​​