កម្លាំងនគរបាលល្បាត ខណ្ឌសែនសុខ ដេញបង្ក្រាប និងចាប់ខ្លួន មុខសញ្ញាកាច់កម៉ូតូម្នាក់ នៅសង្កាត់ឃ្មួញ

ភ្នំពេញ : នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១២និង៣០នាទី កម្លាំងល្បាតអន្តរាគមន៍ អធិការដ្ឋាននគរបាលខណ្ឌ សែនសុខ បានដេញតាមចាប់ជនសង្ស័យ០១នាក់ ដែលធ្វើសកម្មភាពកាច់ករម៉ូតូ០១គ្រឿងម៉ាក់ហុងដា C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ស្លាកលេខ 1CM.1376 ភ្នំពេញ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

មន្រ្តីនគរបាល ខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទៀង អឿន  អាយុ៤៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិត្រពាំងថ្ងាន់ ឃុំ ប្រកភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

 បច្ចុប្បន្នជនសង្ស័យ បាននាំមកអធិការដ្ឋានដើម្បីសាកសួរ និងកសាងនីតិវិធី។

កម្លាំងនគរបាលល្បាត ខណ្ឌសែនសុខ ដេញបង្ក្រាប និងចាប់ខ្លួន មុខសញ្ញាកាច់កម៉ូតូម្នាក់ នៅសង្កាត់ឃ្មួញ

កម្លាំងនគរបាលល្បាត ខណ្ឌសែនសុខ ដេញបង្ក្រាប និងចាប់ខ្លួន មុខសញ្ញាកាច់កម៉ូតូម្នាក់ នៅសង្កាត់ឃ្មួញ