លោក សម រង្ស៊ី និង លោក កឹម សុខា អំពាវនាវឱ្យជប៉ុន​ ជួយស្រាយ ស្ថានភាព តានតឹងនៅកម្ពុជា ឱ្យត្រឡប់ទៅ រកប្រក្រតីវិញ

ភ្នំពេញ៖ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសជប៉ុន បានអំពាវនាវឱ្យសហគមន៍ អន្តរជាតិ ជាពិសេសប្រទេសជប៉ុន ជួយដោះស្រាយស្ថានភាព នយោបាយតានតឹងនៅកម្ពុជា ឱ្យត្រឡប់ ទៅរកភាពប្រក្រតី ឡើងវិញ ដែលគោរពតាមកិច្ច ព្រមព្រៀងថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤។

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី និងលោក កឹម សុខា ថ្នាកដឹកនាំគណបក្ស សង្រ្គោះ ជាតិ បានផ្តល់បទសម្ភាសន៍ជាមួយនឹង សារព័ត៌មានបរទេសនៅក្នុងប្រទេសជប៉ុន។ នៅក្នុងសន្និសីទនោះ លោក សម រង្ស៊ី និងលោក កឹម សុខា បានបង្ហាញពីស្ថានភាពនយោបាយនៅកម្ពុជា ដែលលោកចាត់ទុកថា កំពុងឡើង កំដៅ ហើយបានសំណូមពរឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសជប៉ុន ដែលជាប្រទេសមានឥទ្ធិពល ផ្នែកជំនួយមកលើកម្ពុជា ជួយស្រាយបញ្ហាតានតឹងនេះ។

នៅលើទំព័រ Facebook របស់លោក កឹម សុខា នៅប៉ុន្មាននាទីមុននេះ, លោក កឹម សុខា បានសរសេរថា «យើងអំពាវនាវ ដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសជប៉ុន ជួយឲ្យបរិយាកាសតានតឹងវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ គោរពតាមស្មារតីដើម នៃកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ សំដៅ "ធានាដល់ការបោះឆ្នោត ប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងប្រជាធិបតេយ្យ" ជាពិសេស ការស៊ើបអង្កេតដោយឯករាជ្យ ពេញលេញ និងជឿទុកចិត្តទៅលើអំពើហិង្សា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥»៕