​អ្នកក្រ កាន់តែ​ក្រ​, អ្នក​មិន​ឈឺ នឹង​ឈឺ​, ពេល​អាកាសធាតុ ប្រែប្រួល​

​អ្នកក្រ កាន់តែ​ក្រ​, អ្នក​មិន​ឈឺ នឹង​ឈឺ​, ពេល​អាកាសធាតុ ប្រែប្រួល​

​ការប្រែប្រួល​អាកាសធាតុ (​កម្រិត​ទឹកសមុទ្រ​ឡើង​ខ្ពស់​) នឹង​បង្កើតបាន​ជា ពលរដ្ឋ​ក្រី ១០០ លាន​នាក់​បន្ថែម ហើយ​ជាង​ពាក់កណ្តាល​ពាន់​លាន​នាក់​ទៀត នឹង​គ្មាន​ផ្ទះសំបែង​រស់នៅ​។​

​ការសិក្សា​ថ្មី​មួយ នឹង​បង្ហាញ​ខ្លួន នៅក្នុង​កិច្ចប្រជុំ​ពិភពលោក ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ លើក​ទី ២១ (COP21) ដែល​ត្រូវ​ប្រព្រឹត្តឡើង នៅ​ទីក្រុង Bourget ប្រទេស​បារាំង ចាប់ពី​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥​។​

​យោងតាម​ធនាគារពិភពលោក កាលពី​ថ្ងៃ​អាទិត្យ​នេះ បានឲ្យដឹងថា ការផ្លាស់ប្តូរ​អាកាសធាតុ គឺជា​ការគំរាមកំហែង​រ៉ាំរ៉ៃ ចំពោះ​ពលរដ្ឋ​ក្រីក្រ អស់​រយៈពេល​ជា​យូរ​មក​ហើយ ដូច្នេះ ចាប់ពី​ថ្ងៃនេះ​ទៅ ពិភពលោក គួរតែ​ចាត់វិធានការ​តឹងរ៉ឹង​មួយចំនួន ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ភាពក្រីក្រ ដែល​បណ្តាល​មកពី បញ្ហា​អាកាសធាតុ​នេះ​។​

​ការសិក្សា​បាន​បញ្ជាក់ថា ប្រសិនបើ​កម្តៅ​ផែនដី​កើនឡើង ពលរដ្ឋ​ជាង ១០០ លាន​នាក់​បន្ថែមទៀត នឹង​ធ្លាក់​ក្រោម​បន្ទាត់​ក្រីក្រ ក្នុង​រយៈពេល ១៥ ឆ្នាំ​ទៀត​។​

​អ្នកក្រ នឹង​កាន់តែ​ក្រ ដោយសារ​តែ​តម្លៃ​ម្ហូបអាហារ និង​ទឹក ព្រមទាំង​ផលប៉ះពាល់ ទៅលើ​វិស័យ​កសិកម្ម ដែល​ជា​ប្រភព​ចំណូល​ចម្បង របស់​ពលរដ្ឋ​ក្រីក្រ​។​

​អ្នក​មិន​ឈឺ នឹង​ឈឺ ដោយសារ​ការផ្លាស់ប្តូរ​អាកាសធាតុ​។ វា​បង្កើន​ការប្រឈមមុខ នឹង​បញ្ហា​សុខ​ភាព​ផ្សេងៗ ដូចជា ជំងឺ​ទឹក​ទង​នឹង​ទឹក និង​ការឆ្លង​រាលដាល​នៃ​ជំងឺគ្រុនចាញ់ (​កម្តៅ​ឡើង ២ ឬ ៣ អង្សារ​សេ មនុស្ស​ជាង ១៥០ លាន​នាក់ នឹង​ប្រឈមមុខ​ជាមួយ ជំងឺគ្រុនចាញ់​)​។​

​រាប់​ចាប់ពី​ថ្ងៃនេះ រហូតដល់​ឆ្នាំ ២០៣០ គឺជា​ឱកាស​ល្អ​បំផុត សម្រាប់​មនុស្សជាតិ​ទាំងអស់ បង្កើន​ការយល់ដឹង អំពី​បម្រែបម្រួល​អាកាសធាតុ និង​ភាពក្រីក្រ ហើយ​ចាត់វិធានការ ដើម្បី​ដោះស្រាយ​រឿងនេះ​។​

​នៅក្នុង​ការបង្ហាញ​នោះដែរ ទីក្រុង​ដែល​នឹង​រង​ការគំរាមកំហែង ធ្ងន់ធ្ងរ​ជាងគេ រួមមាន ទីក្រុង​សៀង​ហៃ ហុងកុង កាល់​គូ​តា មុំ​បៃ ដាក​កា ហ្សា​កាតា និង​ហាណូយ​។​

​ចិន ជា​ប្រទេស​ដែល​នាំមុខគេ ខាង​បញ្ចេញ​ឧស្ម័ន​ពុល​។ តាម​ពីក្រោយ​ចិន គឺ​សហរដ្ឋ​អា​មេ​រិច និង​ឥណ្ឌា​។​

​ការ​សិក្សា​ក៏​បាន​លើកឡើង​ផងដែរ​ថា បម្រែបម្រួល​អាកាសធាតុ នឹង​សម្លាប់ “​ចំណង់​ផ្លូវភេទ​” របស់​មនុស្សជាតិ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។