បក្ស​ប្រឆាំង​ស្នើ​ជប៉ុន​ជួយ​​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច

មេ​ដឹកនាំ​បក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​ជប៉ុន ជួយ​អន្តរាគមន៍​បន្ធូរ​បន្ថយ​កម្ដៅ​នយោបាយ​រវាង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ឲ្យ​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។

បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​អនុប្រធាន​បក្ស​សង្គ្រោះជាតិ លោក កឹម សុខា សរសេរ​ពី​ប្រទេស​ជប៉ុន បន្ទាប់​ពី​ថ្លែង​ប្រាប់​សារព័ត៌មាន​នៅ​ថ្ងៃទី​១០ វិច្ឆិកា ថា លោក និង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​លើក​ឡើង​ពី​ស្ថានការណ៍​នយោបាយ​ថ្មីៗ ទាក់ទង​នឹង​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​២​រូប​របស់​ខ្លួន និង​អំពាវនាវ​ដល់​រដ្ឋាភិបាលជប៉ុន និង​ដល់​សហគមន៍​អន្តរជាតិ ធ្វើ​យ៉ាងណា​ឲ្យ​បរិយាកាស​នយោបាយ​តានតឹង វិលត្រឡប់​មក​ដូចដើម តាម​ស្មារតី​កិច្ចព្រមព្រៀង​នយោបាយ​២២ កក្កដា ២០១៤។

លើស​ពី​នេះ​ទៀត​បក្ស​ប្រឆាំង ក៏​ស្នើ​ធ្វើ​យ៉ាង​ណា​ឲ្យ​ធានា​បាន​នូវ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​ប្រជាធិបតេយ្យ ក្នុង​ការ​បោះឆ្នោត និង​ពង្រឹង​ឲ្យ​បាន​ឯករាជ្យ ពេញលេញ និង​ជឿ​ទុកចិត្ត​លើ​ការ​ស៊ើបអង្កេត លើ​ហិង្សា​ចំពោះ​អ្នកតំណាងរាស្ត្រ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ២០១៥។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។